ថតមួយរឿងនេះ Seo Yeji ជះលុយលើគ្រឿងអលង្ការមិនស្ទើរទេ!

//s4.kh1.co/67/679b8c797052a8afefeb19042c540c4fe283de7a.jpg
តារា & កម្សាន្ដ

 ១១-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មានទាំងសម្រស់ មានទាំងសមត្ថភាព នៅមិនទាន់គ្រប់គ្រាន់តែ Seo Yeji នៅធ្វើឲ្យគេចាប់អារម្មណ៍ទៅលើ ការតែងខ្លួនរបស់នាងបន្ថែមទៀត ពិសេសរបស់ដែលនាងប្រើនីមួយៗ មានតម្លៃថ្លៃៗ មិនក្រោមខ្ទង់ពាន់ដុល្លារឡើយ។

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ រឿងភាគកូរ៉េមួយ ដែលទទួលបានប្រជាប្រិយភាពខ្លាំង It's Okay to Not Be Okay ទើបតែបានបញ្ចប់កាលពីថ្មីៗនេះទេ តែគ្រប់ឈុតគ្រប់ឆាកនៅក្នុងរឿងនេះ នៅតែបន្សល់ទុកក្នុងការចងចាំ ក្នុងដួងចិត្តអ្នកគាំទ្រ មិនអាចបំភ្លេចបាននោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិសេសនោះគឺ ក្រៅពីរឿងរ៉ាវស្នេហារបស់តួអង្គក្នុងរឿងនេះ គេក៏ចាប់អារម្មណ៍ខ្លាំងបំផុត ទៅលើការតុបតែងខ្លួនរបស់តួសម្ដែងនីមួយៗផងដែរ ពិសេសតួឯកស្រី Ko Moon Young ដែលសម្ដែងដោយ តារាស្រី Seo Yeji ផ្ទាល់តែម្ដង។

ជាមួយគ្នានេះដែរ តួឯកស្រីរូបនេះ ជាទូទៅនាង និយមលេងម៉ូតសម្លៀកបំពាក់ម៉ាកល្បីៗ ថ្លៃៗ ពីមួយភាគទៅមួយភាគ ពិតជាលេចធ្លោជាមួយរបស់ប្រើប្រាស់ទាំងនោះជានិច្ច ពិសេសត្រង់គ្រឿងអលង្ការដែលនាងពាក់ អំឡុងពេលថត។ក្នុងឈុតនីមួយៗ បើបានដឹងតម្លៃ ហ្វេនៗប្រាកដជាលាន់មាត់មិនខាន ព្រោះថាគ្រប់ម៉ូត គឺសុទ្ធតែម៉ាកប្រ៊េនថ្លៃមិនធម្មតា សាកសមឈ្មោះជាកំពូលតារាសម្ដែងពិតមែន៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាព និង តម្លៃដូចខាងក្រោម ៖

១. ក្រវិលម៉ាក Bvlgari Serpenti មានតម្លៃប្រហែល ៣៤,៤០០ ដុល្លារ ។

ម៉ាកគ្រឿងអលង្ការដែល Seo Yeji ពាក់
ម៉ាកគ្រឿងអលង្ការដែល Seo Yeji ពាក់

២. ក្រវិលធ្វើអំពីមាស FRED មានតម្លៃ ១៩,៨២០ ដុល្លារ ។

ម៉ាកគ្រឿងអលង្ការដែល Seo Yeji ពាក់
ម៉ាកគ្រឿងអលង្ការដែល Seo Yeji ពាក់

៣. ក្រវិលមាសលាយពេជ្រ LOUIS VUITTON ដែលមានតម្លៃប្រមាណ ៨,៣០០ ដុល្លារ។

ម៉ាកគ្រឿងអលង្ការដែល Seo Yeji ពាក់
ម៉ាកគ្រឿងអលង្ការដែល Seo Yeji ពាក់

៤. ក្រវិលនិងខ្សែ.កពេជ្រ PIAGET ដែលមានតម្លៃ ២,៩០០០ ដុល្លារ។

ម៉ាកគ្រឿងអលង្ការដែល Seo Yeji ពាក់
ម៉ាកគ្រឿងអលង្ការដែល Seo Yeji ពាក់

៥. ក្រវិល និងខ្សែ.ក ម៉ាក TASAKI ដែលមានតម្លៃប្រមាណ ៤,៨០០០ ដុល្លារ។

ម៉ាកគ្រឿងអលង្ការដែល Seo Yeji ពាក់
ម៉ាកគ្រឿងអលង្ការដែល Seo Yeji ពាក់

៦. ក្រវិល និងខ្សែ.កមាស ម៉ាក BVLGARI មានតម្លៃ ១៨,៥០០ ដុល្លារ។

ម៉ាកគ្រឿងអលង្ការដែល Seo Yeji ពាក់
ម៉ាកគ្រឿងអលង្ការដែល Seo Yeji ពាក់

៧. ក្រវិលម៉ាក PIGET Sunlight មានតម្លៃ ១៨,១៧០ ដុល្លារ។

ម៉ាកគ្រឿងអលង្ការដែល Seo Yeji ពាក់
ម៉ាកគ្រឿងអលង្ការដែល Seo Yeji ពាក់

ប្រភពពី៖ Zing News

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T