រាជធានីភ្នំពេញ ៖ បុរស២នាក់ឈ្លោះប្រកែកគ្នា ជាមួយស្ត្រីអ្នកកោសខ្យល់ហើយបាន ហូតខ្សែក្រវាត់វាយស្ត្រីកោសជប់រងរបួស តែត្រូវស្ត្រីអ្នកកោសជប់ ព្រួតគ្នាវាយវិញបែកចិញ្ចើម ។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ មេសា នៅផ្ទះកោសជប់មួយកន្លែង ស្ថិតនៅតាមផ្លូវលេខ១១៣ កែងផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីស្ត្រីជា អ្នកកោសជប់ដឹងថា មុនពេលកើតហេតុភ្ញៀវជាបុរស២នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងបានចូល ទៅរកកោសខ្យល់ ហើយសួររកបន្ទប់ម៉ាស៊ីនត្រជាក់ ប៉ុន្តែពួកគាត់បានប្រាប់ថា បន្ទប់ម៉ាស៊ីនត្រជាក់ភ្ញៀវ ចូលពេញអស់ហើយ នៅសល់តែបន្ទប់កង្ហារ ធម្មតាប៉ុណ្ណោះ ពេលនោះបុរសទាំង២នាក់នោះ ក៏ព្រមចូលទៅដេកឱ្យកោសជប់។ នៅពេលកោសជប់បាន មួយចំហៀងខ្នងជិតរួចរាល់ហើយ ស្រាប់តែបុរសទាំង២នាក់នោះមិ នដឹងជានឹកឃើញយ៉ាងម៉េច ស្រាប់តែស្ទុះងើបមកឈ្លោះ ប្រកែកជាមួយស្ត្រីជាអ្នកកោសជប់ ដោយ និយាយថា មើលងាយពួកគាត់មិនព្រមឱ្យ ពួកគេចូលក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ហើយបានហូតខ្សែ ក្រវាត់វាយទៅលើស្ត្រីជាអ្នកកោសជប់នោះ តែពួកនាងបាននាំគ្នាវាយវិញ បណ្តាលឱ្យបែកចិញ្ចើម៕


បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]