របបអាហារ​ត្រឹម​ត្រូវ ក្រៅពីជួយដល់សុខភាពផ្លូវកាយ នៅជួយ​អ្វីបាន​ទៀតឬអត់?

//s4.kh1.co/49/49ec950c12cc7738f6232a1590e0ecb7eb011369.jpg
នារី

 ១១-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តើអាចជារឿង​ពិតទេ​ដែលរសជាតិអាហារអាចមានផលប៉ះពាល់ដល់អារម្មណ៍របស់យើង​? ជាការពិតណាស់ អាហារខ្លះអាចជួយជំរុញអារម្មណ៍ ឬជួយយើង​ឲ្យរួចផុតពីភាពសោកសៅ​បាន​ដែរ​ និង​អាហារខ្លះមានតួនាទីសំខាន់ក្នុងការធ្វើឲ្យអារម្មណ៍យើង​ប្រសើរឡើង។ អត្ថបទនេះគឺជាតម្រុយគួរឲ្យចាប់អារម្មណ៍មួយចំនួនសំរាប់​គ្នា​យើង​គួរ​ស្វែង​យល់​។

តើអាចជារឿង​ពិតទេ​ដែលរសជាតិអាហារអាចមានផលប៉ះពាល់ដល់អារម្មណ៍របស់យើង​? ជាការពិតណាស់ អាហារខ្លះអាចជួយជំរុញអារម្មណ៍ ឬជួយយើង​ឲ្យរួចផុតពីភាពសោកសៅ​បាន​ដែរ​ និង​អាហារខ្លះមានតួនាទីសំខាន់ក្នុងការធ្វើឲ្យអារម្មណ៍យើង​ប្រសើរឡើង។ អត្ថបទនេះគឺជាតម្រុយគួរឲ្យចាប់អារម្មណ៍មួយចំនួនសំរាប់​គ្នា​យើង​គួរ​ស្វែង​យល់​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- អាហារផ្ទុកកាបូអ៊ីដ្រាត

Tryptophan គឺជាហេតុផលតែមួយគត់នៃ​ពពួកកាបូអ៊ីដ្រាត ដែលធ្វើឲ្យមានផលប៉ះពាល់ដល់អារម្មណ៍របស់​យើង​។ មុខងារចម្បងរបស់ Tryptophan គឺធ្វើឲ្យខួរក្បាលផលិតអ័រម៉ូន​សេរ៉ូតូនីន (serotonin) បន្ថែម ដែលវាជាសារធាតុមួយជះឥទ្ធិពលវិជ្ជមានដល់អារម្មណ៍របស់យើង​ ធ្វើឲ្យមានអារម្មណ៍ថាមានក្ដី​សុខ​។ ការស្រាវជ្រាវបានបង្ហាញថាកង្វះ serotonin អាចបណ្តាលឲ្យយើង​អស់កម្លាំង និងធ្លាក់ទឹកចិត្តបាន។ មាន​ការ​ណែនាំថាយើង​គួរតែជ្រើសរើសយកកាបូអ៊ីដ្រាតដែលផ្ដល់​សុខភាពល្អ ពីបន្លែ ផ្លែឈើ ឬគ្រាប់ធញ្ញជាតិ។

២- អាស៊ីតខ្លាញ់អូមេហ្គា ៣

អាស៊ីតខ្លាញ់អូមេហ្គា ៣ polyunsaturated ភាគច្រើនត្រូវបានគេរកឃើញនៅក្នុងត្រី និងគ្រាប់ Walnut ដែល​គេជឿថាអាចការពារយើង​ពីការធ្លាក់ទឹកចិត្តបាន។ អាហារ​ប្រភេទ​នេះ បើ​តាម​ការសិក្សា​ថ្មីៗនេះ បញ្ជាក់ថា​មានឥទ្ធិពលលើសរសៃប្រសាទរបស់​យើង​។ ក្រៅពីនេះ​ ការ​បន្ថែម​អាស៊ីតខ្លាញ់អូមេហ្គា ៣ ទៅក្នុងរបបអាហាររបស់​យើង​ ក៏​ផ្ដល់​គុណប្រយោជន៍ផ្សេងៗដល់​សុខ​ភាព​ផង​ដែរ។

៣- អាហារពេលព្រឹក

អ្នកស្រាវជ្រាវបានបង្ហាញថាការញ៉ាំ​អាហារពេលព្រឹកជាប្រចាំអាចជួយជំរុញដល់ផ្នែក​ផ្លូវ​អារម្មណ៍យើង​ដែរ​។ លើសពីនេះអាហារពេលព្រឹកដែលមានតុល្យភាពអាច​ជួយបង្កើនការចងចាំ ផ្តល់ថាមពលបានយូរសម្រាប់ពេញមួយថ្ងៃ និងធ្វើឲ្យយើង​មាន​អារម្មណ៍ល្អ។ ប្រសិនបើយើង​មិនបានញ៉ាំអាហារពេលព្រឹកជាប្រចាំនោះទេ​​យើង​នឹងមានអារម្មណ៍ថាអស់កម្លាំង និងធុញថប់មិនខាន។ ដើម្បីធ្វើឲ្យអាហារពេលព្រឹកក្លាយ​ជាអាហារល្អ​ យើង​គួរតែបរិភោគអាហារដែលមានជាតិសរសៃ ប្រូតេអ៊ីន ខ្លាញ់ល្អ និងគ្រាប់ធញ្ញជាតិ។

៤- អាហារសម្បូរ​ដោយជាតិសេលេញ៉ូម

ការសិក្សាមួយបានធ្វើឡើងលើមនុស្ស​វ័យចំណាស់ ១៦ នាក់បានបង្ហាញថា អ្នក​ទាំង​នោះ​បានជាពីជំងឺធ្លាក់ទឹកចិត្តដោយការប្រើថ្នាំសេលេញ៉ូម ២០០ មីក្រូក្រាមក្នុងមួយថ្ងៃ។ ការ​សិក្សាមុន​ៗ​ក៏បាន​លើកឡើងដែរថាកង្វះសារជាតិ selenium នៅក្នុងអាហារអាចបណ្តាលឲ្យមនុស្ស​យើង​មានជំងឺធ្លាក់ទឹកចិត្តបាន។

៥- វីតាមីនD

ក្រៅពីអាហារដែលមានជាតិកាបូអ៊ីដ្រាត វីតាមីន D ក៏អាចបង្កើនកម្រិតនៃសារធាតុ serotonin នៅក្នុងខួរក្បាលផងដែរ។ បរិមាណវីតាមីន D អាចទទួលបានដោយកត្តាជាច្រើន។ ជា​ការណែនាំថាយើង​គួរតែញ៉ាំវីតាមីន D ចំនួន ៦០០ IU ក្នុងមួយថ្ងៃពីរបបអាហារ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T