អាមេរិកទទួលជោគជ័យ ក្នុងការធ្វើតេស្ត​មីស៊ីលល្បឿនលឿនជាងសំឡេង ​បំពាក់លើយន្តហោះ​ទម្លាក់គ្រាប់បែក

//s4.kh1.co/3a/3a0e71632aa6f77351780fc1ab1ba07beaf31ed8.png
បច្ចេកវិទ្យា

 ១១-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

​កងទ័ពអាកាសសហរដ្ឋអាមេរិក និងក្រុមហ៊ុនផលិតសព្វាវុធ Lockheed Martin បានបញ្ចប់ការធ្វើតេស្តសាកល្បងនូវប្រព័ន្ធ​មីស៊ីលល្បឿនលឿនជាងសំឡេងជោគជ័យជាលើកទី២

វ៉ាស៊ីនតោន៖ ​កងទ័ពអាកាសសហរដ្ឋអាមេរិក និងក្រុមហ៊ុនផលិតសព្វាវុធ Lockheed Martin បាន​ប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនបានបញ្ចប់ការធ្វើតេស្តសាកល្បងនូវប្រព័ន្ធ​មីស៊ីលល្បឿនលឿនជាងសំឡេងជោគជ័យជាលើកទី២ ដែលបំពាក់នៅលើយន្តហោះទម្លាក់គ្រាប់បែក B-52 Stratofortress ចេញពីមូលដ្ឋានទ័ពអាកាស​ Edwards ក្នុងរដ្ឋកាលីហ្វ័រញ៉ា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រព័ន្ធមីស៊ីល AGM-183A ធ្លាប់បានធ្វើតេស្តដោយជោគជ័យ កាលពីឆ្នាំមុន
ប្រព័ន្ធមីស៊ីល AGM-183A ធ្លាប់បានធ្វើតេស្តដោយជោគជ័យ កាលពីឆ្នាំមុន

យោងតាមក្រុមមន្រ្តីបានឱ្យដឹងថា ​ប្រព័ន្ធមីស៊ីល AGM-183A ​ត្រូវបានសាកល្បង​ដោយជោគជ័យកាលពីថ្ងៃសៅរ៍ ហើយទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញក៏បានធ្វើ​កាលវិភាគ ដើម្បីកំណត់និងរៀបចំដំណើរការអភិវឌ្ឍន៍​ប្រព័ន្ធអាវុធប្រភេទនេះឱ្យឆាប់រហ័ស។

យន្តហោះទម្លាក់គ្រាប់បែក B-52
យន្តហោះទម្លាក់គ្រាប់បែក B-52

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកឧត្តមសេនីយ៍ Arnold W. Bunch, Jr. មេបញ្ជាការកងទ័ពអាកាស Materiel បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖

ពួកយើងគឺកំពុងស្ថិតនៅក្នុងដំណាក់ការប្រកួតប្រជែងមួយ ហើយយើងត្រូវតែខិតខំប្រឹងប្រែង​ ដើម្បីឈានមុខ​លើសត្រូវរបស់យើង ដែលកំពុងតែ​អភិវឌ្ឍន៍ប្រព័ន្ធអាវុធស្រដៀងគ្នានេះដែរ។ ដូច្នេះនៅគ្រប់ស្ថាប័នស្រាវជ្រាវត្រូវសហការគ្នា ដើម្បី​បង្កើនការសិក្សា ក៏ដូចជាការធ្វើតេស្តប្រព័ន្ធអាវុធប្រភេទនេះ សម្រាប់ប្រទេសរបស់យើង។

Arnold W. Bunch, Jr.
ប្រព័ន្ធមីស៊ីលនេះ នឹងជួយ​បង្កើនសមត្ថភាព​វាយប្រហារ​ របស់កងទ័ពអាកាសសហរដ្ឋអាមេរិក
ប្រព័ន្ធមីស៊ីលនេះ នឹងជួយ​បង្កើនសមត្ថភាព​វាយប្រហារ​ របស់កងទ័ពអាកាសសហរដ្ឋអាមេរិក

គួរឱ្យដឹងដែរថា មីស៊ីលរបស់អាមេរិកខាងលើនេះ ​​មានល្បឿនលឿនជាងសំឡេងចាប់ពី​ ៥ដងឡើងទៅ។ ​ដូច្នេះហើយ​ប្រព័ន្ធការពារដែនអាកាសភាគច្រើនរបស់ប្រទេសផ្សេងៗទៀត គឺមិនអាចមានពេលវេលាគ្រាប់គ្រាន់ ដើម្បីតាមចាប់អាវុធដែលមានល្បឿនលឿនបែបនេះទេ៕

អាវុធនេះ មានល្បឿនលឿនជាងសំឡេងចាប់ពី៥ដងឡើងទៅ
អាវុធនេះ មានល្បឿនលឿនជាងសំឡេងចាប់ពី៥ដងឡើងទៅ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T