ក្រោយគេរិះគន់ព្រាត រឿងស្លៀកប៊ីគីនី ទាំងពរពោះ ម៉ារី ចេញមុខតបវិញថា....

//s4.kh1.co/f0/f0d257de0118d38903a3c3a2ab44264a572f10f4.jpg
តារា & កម្សាន្ដ

 ១១-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាសម្ដែង អ្នកនាង ជា ម៉ារី បច្ចុប្បន្ននាងក៏កំពុងពរពោះកូនក្នុងផ្ទៃជិតគ្រប់ខែ និងបានសាងជីវិតគ្រួសារយ៉ាងមានសេចក្ដីសុខ និងពោរពេញដោយសុភមង្គល។

ភ្នំពេញ៖ ជាការពិត កាលពីពេលថ្មីៗនេះ តារាសម្ដែងអ្នកនាង ជា ម៉ារី បានប្រារព្ធធ្វើពិធីខួបកំណើតសម្រាប់ខ្លួនឯងស្របពេលដែលកំពុងពរពោះកាន់តែធំជិតគ្រប់ខែ។ ដោយនាងបានជ្រើសរើសធ្វើពិធីខួបកំណើតនៅអាងហែលទឹកមួយកន្លែង ហើយក្នុងថ្ងៃនោះផ្ទាល់ តារាស្រីរូបនេះ និងភ្ញៀវកិត្តិយសតម្រូវឲ្យស្លៀកនៅឈុតហែលទឹកប្រភេទប៊ីគីនីផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កម្មវិធីខួបកំណើតរបស់តារាស្រីរូបនេះ មិនបានអញ្ជើញភ្ញៀវចូលរួមមិនច្រើនប៉ុន្មាននោះទេ គ្រាន់តែមានមិត្តភក្ដិជិតស្និទ្ធិ និងគ្រួសារប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ទិដ្ឋភាពក្នុងពិធីខួបកំណើតនាង ឃើញថាមានភាពសប្បាយរីករាយខ្លាំងតែម្ដង។ ជាក់ស្ដែង ក្រោយមហាជនជាច្រើនបានឃើញ ទិដ្ឋភាពក្នុងពិធី ដោយនាងបានស្លៀកនៅឈុតស៊ិចស៊ីរួចមក ក៏មានអ្នករិះគន់នាងជាច្រើនផងដែរ។ ក្រោយបានឃើញគេរិះគន់ខ្លួន ម៉ារី ក៏បានសរសេរសារតបទៅវិញយ៉ាងដូច្នេះថា 

យ៉ាប់ណាស់ប្រហែលគាត់មិនដែលនាំក្រុមគ្រួសារគាត់ទៅហែលទឹកហើយបានគាត់មិនដឹងថាកន្លែងហេតុតែគេពាក់បែបមិច។ អូ...ខ្ញុំភ្លេចប្រាប់ថាខ្ញុំមិនបានចង់ល្បីទេបើខ្ញុំចង់ល្បីខ្ញុំឲ្យលុយអ្នកកាសែតចុះបាត់ហើយនេះខ្ញុំផុសក្នុងគណនីផ្ទាល់ខ្លួនរបស់ខ្ញុំ ជីវិតឯកជនរបស់ខ្ញុំ ហើយកន្លែងធ្វើខួបខ្ញុំម៉ៅដាច់សម្រាប់ធ្វើBikini Party ពូស្គាល់Bikini Partyអត់ បើអត់ស្គាល់ពូអាចទៅសួរកន្លែងហែលទឹកបានថាពេលហែលទឹកគេពាក់បែបម៉េច?។

សម្ដី ម៉ារី

ដោយឡែក ក្នុងថ្ងៃខួបកំណើត អ្នកនាង ជា ម៉ារី មើលទៅនាងពិតជាមានសម្រស់ស្រស់ស្អាតផូរផង់ដដែល បើទោះបីកំពុងពរពោះក៏ដោយ។ គួរបញ្ចាក់ផងដែរថា មូលហេតុដែលតារាស្រីរូបនេះ ជ្រើសរើសស្លៀកនៅសម្លៀកបំបាក់បែបស៊ិចស៊ី ស្លៀកនៅឈុតប៊ីគីនីយ៉ាងដូច្នេះ ក៏ព្រោះតែនាង ធ្វើនៅអាងហែលទឹក និងដើម្បីចុះលេងទឹកបន្ទាប់ពីកាត់នំរួចរាល់៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ជា ម៉ារី 
  អ្នកនាង ជា ម៉ារី 
  អ្នកនាង ជា ម៉ារី 
  អ្នកនាង ជា ម៉ារី 
  អ្នកនាង ជា ម៉ារី  និងស្វាមី
  អ្នកនាង ជា ម៉ារី  និងស្វាមី
  អ្នកនាង ជា ម៉ារី  និងស្វាមី
  អ្នកនាង ជា ម៉ារី និងស្វាមី
សារ   អ្នកនាង ជា ម៉ារី តបទៅអ្នករិះគន់
សារ  អ្នកនាង ជា ម៉ារី តបទៅអ្នករិះគន់
ម៉ារី(តារាម៉ូដែល និងសម្តែង)
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T