ព្រឹកនេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺកូ​វី​ដ​-១៩​ ថ្មី​ ១៥ នាក់ ​និង​មានអ្នកជា​សះស្បើយ ០១នាក់

//s6.kh1.co/ba/ba6e851c338fc2fa10cfa3334c23df4e7d7e4c42.jpg
សង្គម

 ១១-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ព្រឹកនេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺកូ​វី​ដ​-១៩​ ថ្មី​ ១៥ នាក់ ​និង​មានអ្នកជា​សះស្បើយ ០១នាក់

ភ្នំពេញ៖ នៅ​ព្រឹក​នេះ ក្រសួងសុខាភិបាល​បានប្រកាសថា មានអ្នកជាសះស្បេីយ​ពីជំងឺកូវី-១៩ ចំនួន ០១នាក់​ និងរកឃេីញអ្នកវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី ចំនួន១៥ នាក់ ដោយក្នុងនោះមានជនជាតិចិន ១៣នាក់ (ស្រី០១នាក់ បុរស១២នាក់) និងជនជាតិខ្មែរ ០២នាក់ (កុមារីអាយុ១៣ឆ្នាំ ០១នាក់ និងស្ត្រីអាយុ៤៨ ឆ្នាំ ០១នាក់)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការកត់សម្គាល់ ករណីព្យាបាលជាសះស្បើយចំនួន ០១នាក់ គឺជាបុរសជនជាតិខ្មែរ អាយុ ២៥ ឆ្នាំ មានអាសយដ្ឋាននៅខេត្តត្បូងឃ្មុំ ធ្វើដំណើរមកពីប្រទេសរុស្សុី ដោយឆ្លងកាត់ម៉ាឡេស៊ី តាមជើង ហោះហើរកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយធ្វើតេស្តអវិជ្ជមានវីរុសកូវីដ-១៩ចំនួន០២ដង និងត្រូវអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ផងដែរថា មកទល់ព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ សរុបចំនួន ២៦៦ ករណី ( ស្រី ៥២នាក់ និង​ បុរស ២១៤នាក់) និងចំនួនអ្នកព្យាបាលជាសះស្បើយសរុបមានចំនួន ២២០ ករណី ( ស្រី ៤៦នាក់ និង បុរស ១៧៤នាក់)៕

សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោម៖

សេចក្ដីជូនដំណឹងពីក្រសួងសុខាភិបាល
សេចក្ដីជូនដំណឹងពីក្រសួងសុខាភិបាល
សេចក្ដីជូនដំណឹងពីក្រសួងសុខាភិបាល
សេចក្ដីជូនដំណឹងពីក្រសួងសុខាភិបាល
Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T