ក្មេងស្រីម្នាក់បាន បាត់បង់ជីវិត បន្ទាប់ពីមានម៉ូតូមួយគ្រឿង បានបុកនិងកិននាង នៅខាងក្រៅសាលារបស់ខ្លួន ក្នុង Sharjah នៃអារ៉ាប់។

យោងទៅតាមប្រភពព័ត៌មានរបស់អេម៉ារ៉េត បានឲ្យដឹងថា ក្មេងស្រីនេះមានអាយុ ៩ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ។ នៅក្នុងហេតុការណ៍នោះមេប៉ូលីស ដែលមានឈ្មោះថា Khaled Al Kayi បានទទួលព័ត៌មាន ប្រហែលជាម៉ោង១និង៣០នាទីថ្ងៃត្រង់ និងធ្វើដំណើរ ទៅកន្លែងកើតហេតុ តែនាងបានស្លាប់បាត់ទៅហើយ និងត្រូវបានបញ្ជូនសាកសពទៅកាន់មន្ទីពេទ្យ Al Qassimi តែម្ដង។

តាមការស្រាវជ្រាវ បានឲ្យដឹងថា នាងជាសិស្សសាលា Al Azrah ហើយសម្រាប់ពេលនេះ ប៉ូលីសកំពុងតែធ្វើការសាកសួរ អ្នកបើកបរនេះផងដែរ។ លោក Al Kayi បានសំណូមពរឲ្យម៉ូតូទាំងឡាយ គោរពច្បាប់ចរាចរណ៍ និងបន្ថយល្បឿននៅពេលដែលបើកបរ ជិតសាលារៀន។ ចំពោះ ករណីនេះជាហេតុការណ៍ទី២ ដែលកាលពីពេលមុននេះ មានក្មេងស្រីអាយុ ៩ឆ្នាំ ត្រូវបានរងរបួសធ្ងន់ បន្ទាប់ពីឡាន ស្ដ្រីជនជាតិឥណ្ឌាម្នាក់ បានបុកនៅក្បែរសាលារៀនដូចគ្នា។ 

គ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានឡើង គ្រប់ទីកន្លែង សូមមេត្ដប្រុងប្រយ័ត្នទាំងអស់គ្នា៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]