មនុស្សយ៉ាងហោចណាស់៤៣នាក់ បានស្លាប់ដោយសារគ្រោះរអិលបាក់ដី ដែលបង្កដោយខ្យល់មូសុងនៅឥណ្ឌា

//s4.kh1.co/09/093e22ca66f0d054f620f0e9ad298527b0a7da8d.jpg
សង្គម

 ១០-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

យោងតាមមន្ដ្រីជាន់ខ្ពស់ឥណ្ឌាម្នាក់ បាននិយាយថា គិតត្រឹមថ្ងៃអាទិត្យ ទី០៩ ខែសីហា ម្សិលមិញនេះ អ្នកស្លាប់ដោយសារគ្រោះរអិលបាក់ដីនៅឯចម្ការតែ កាលពីព្រឹកព្រលឹមថ្ងៃសុក្រកន្លងទៅ បានកើនឡើងដល់៤៣នាក់

ឥណ្ឌា៖ យោងតាមមន្ដ្រីជាន់ខ្ពស់របស់ឥណ្ឌាម្នាក់ បាននិយាយថា គិតត្រឹមថ្ងៃអាទិត្យ ទី០៩ ខែសីហា ម្សិលមិញនេះ អ្នកស្លាប់ដោយសារគ្រោះរអិលបាក់ដីនៅឯចម្ការតែមួយ កាលពីព្រឹកព្រលឹមថ្ងៃសុក្រកន្លងទៅ បានកើនឡើងដល់៤៣នាក់ហើយ ខណៈមនុស្សមួយចំនួនទៀតសង្ស័យនៅជាប់ក្រោមគំនរភក់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Aljazeera នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រោះរអិលបាក់ដីនេះ គឺបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង ហើយបានវាយប្រហារទៅលើចម្ការតែមួយ ដែលស្ថិតក្នុងស្រុក Idukki រដ្ឋ Kerala ប្រទេសឥណ្ឌា ខណៈពេលកម្មករកំពុងដេកលក់។ ហើយជុំវិញករណីនេះដែរ លោក H Dineshan ជាមន្ដ្រីក្នុងតំបន់បានប្រាប់សារព័ត៌មានថា៖

ដោយសារតែភ្លៀង យើងបានផ្អាកប្រតិបត្ដិការជួយសង្គ្រោះអស់រយៈពេលមួយថ្ងៃ​ ប៉ុន្ដែយើងនឹងបន្ដវា រហូតដល់រកសាកសពឃើញអស់។

លោក H Dineshan 

គួររម្លឹកផងដែរថា កាលពីឆ្នាំ២០១៨ រដ្ឋ Kerala បានរងការវាយប្រហារដោយសារទឹកជំនន់ដ៏អាក្រក់បំផុតប្រចាំសតវត្សរ៍ និងបណ្ដាលឲ្យមនុស្សរាប់រយនាក់ស្លាប់បាត់បង់ជីវិត ដែលពួកគេភាគច្រើនមកពីស្រុក Idukki មានចម្ងាយប្រមាណ២៥០គីឡូម៉ែត្រពីរដ្ឋធានី Thiruvananthapuram នៃរដ្ឋ Kerala

ដោយឡែក បើតាមក្រសួងមហាផ្ទៃឥណ្ឌាបានឲ្យដឹងថា មនុស្សទូទាំងប្រទេសយ៉ាងហោចណាស់៧៨០នាក់ បានស្លាប់ដោយសារឧប្បត្តិហេតុ ដែលទាក់ទងនឹងខ្យល់មូសុង គិតចាប់ពីចុងខែឧសភាមកទល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T