កែចុះកែឡើង សម្រស់តារាស្រីល្បី​ Zheng Shuang មើលលែងចង់ស្គាល់

//s4.kh1.co/4b/4b1c1c392dfc9ffffb7efe95894cac3af4c637be.jpg
តារា & កម្សាន្ដ

 ១០-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រោយពីធ្វើការកែសម្ផស្សហើយ មុខមាត់របស់តារាស្រីដ៏ល្បី Zheng Shuang មានការផ្លាស់ប្ដូរយ៉ាងខ្លាំង ជាហេតុធ្វើឲ្យអ្នកគាំទ្រ ព្រមទាំងមហាជនជាច្រើន មានការសោកស្ដាយ ពីសម្រស់ដ៏ល្អស្អាតរបស់នាង ត្រូវបានបាត់បង់

ចិន៖ តារាស្រីជនជាតិចិនដ៏ល្បីល្បាញ Zheng Shuang ដែលជាតួឯកស្រីក្នុងរឿង «Love O2O» កំពុងតែទទួលបានចំណាប់អារម្មណ៍យ៉ាងពេញទំហឹង ពីហ្វេនៗជាច្រើន តាមរយៈសមត្ថភាពទេពកោសល្យ ព្រមទាំងរូបសម្រស់ដ៏ស្រស់ស្អាតទាក់ទាញ របស់នាងថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ តារាស្រី Zheng Shuang ហាក់ដូចជាទទួលរងនូវការរិះគន់ពីមនុស្សជាច្រើន បន្ទាប់ពីលេចចេញនូវរូបភាពរបស់នាង ខណៈពេលដែលទៅចូលរួមថតនៅក្នុងកម្មវិធីមួយ ដែលនៅក្នុងនោះ មុខមាត់របស់នាងមានភាពផ្លាស់ប្ដូរយ៉ាងខ្លាំង ទាំងទម្រង់មុខ ចង្កា និងច្រមុះ ក្រោយពេលធ្វើការកែសម្ផស្ស  ដែលធ្វើឲ្យនាងបាត់បង់នូវភាពស្រស់ស្អាតកាលពីមុនផងដែរ ។ 

ជាពិសេស នៅក្នុងនោះ ក៏មានការចែកចាយ ពីរូបភាពចាស់ៗរបស់នាងកាលពីមុន ធ្វើឲ្យមានការប្រៀបធៀបគ្នា ជាមួយនឹងមុខមាត់បច្ចុប្បន្ននេះ ដែលបានលើកឡើងថា មុខមាត់រូបសម្រស់របស់នាងកាលពីមុន មានភាពស្រស់ស្អាតឆើតឆាយដែលពិតជាគួរឱ្យស្រឡាញ់ខ្លាំងណាស់ ម៉្យាងវិញទៀត សម្រស់របស់តារាសម្តែងស្រីរូបនេះកាលពីមុននោះ ក៏ទទួលបានការសរសើររាប់មិនអស់ ពីសំណាក់អ្នកគាំទ្រភ្លាមៗតែម្ដង ។

យ៉ាងណាមិញ ចំពោះសម្រស់របស់នាង នាពេលបច្ចុប្បន្ននេះវិញ​ បានធ្វើឲ្យសាធារណជនជាច្រើន មានការសោកស្តាយយ៉ាងខ្លាំង ដែលសម្រស់ដ៏ល្អស្អាត របស់នាង បានបាត់ទៅហើយ ដោយសារតែ ការវះកាត់កែសម្ផស្ស ដែលធ្វើឲ្យហ្វេនៗមើលសឹងតែមិនស្គាល់បែបនេះ ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Zheng Shuang 
Zheng Shuang 
Zheng Shuang 
Zheng Shuang 
Zheng Shuang 
Zheng Shuang 
Zheng Shuang 
Zheng Shuang 
មុខមាត់ Zheng Shuang កាលពីមុន
មុខមាត់ Zheng Shuang កាលពីមុន
មុខមាត់ Zheng Shuang កាលពីមុន
មុខមាត់ Zheng Shuang កាលពីមុន
ខមាត់ Zheng Shuang ក្រោយពេលកែសម្ផស្ស 
ខមាត់ Zheng Shuang ក្រោយពេលកែសម្ផស្ស 
មុខមាត់ Zheng Shuang ក្រោយពេលកែសម្ផស្ស 
មុខមាត់ Zheng Shuang ក្រោយពេលកែសម្ផស្ស 
មុខមាត់ Zheng Shuang ក្រោយពេលកែសម្ផស្ស 
មុខមាត់ Zheng Shuang ក្រោយពេលកែសម្ផស្ស 
មុខមាត់ Zheng Shuang ក្រោយពេលកែសម្ផស្ស 
មុខមាត់ Zheng Shuang ក្រោយពេលកែសម្ផស្ស 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T