នំពេញ : នារីម្នាក់ត្រូវរង របួសធ្ងន់ធ្ងរ ខណ:កំពុងជិះម៉ូតូ ហើយត្រូវបុរសម្នាក់បើករថយន្ត ម៉ាកព្រូស ក្នុងល្បឿន លឿនបុកពេញទំហឹង នៅចំណុចផ្លូវ លេខ៤៥៦ កែងផ្លូវលេខ១២៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង ២១នឹង៣០នាទីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ ។

ជុំវិញហេតុការណ៍ខាងលើនេះសាក្សីបាឲ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញនារីរងគ្រោះបានជិះម៉ូតូ មួយ គ្រឿង ម៉ាកសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1M-6792ជិះតាម បណ្តោយផ្លូវលេខ ៤៥៦ក្នុងទិសដៅ ពីកើតទៅលិច ខណ:មកដល់ចំណុចផ្លូវកែង ក៏ត្រូវរថយន្ត មួយគ្រឿងម៉ាក ព្រូស ពណ៍ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2U-8508 ដែលបើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ ១២៣ ក្នុងទិសដៅពីត្បូងទៅជើងល្បឿនយ៉ាងលឿន  ក៏ជ្រុលបុកម៉ូតូនារីរងគ្រោះពេញទំហឹងតែម្តង បណ្តាល ឲ្យនារីរងគ្រោះ ហោះផ្លោងបោកផ្ទប់ នឹងកញ្ចក់រថយន្តរងរបួសធ្ងន់នឹង ម៉ូតូរងនូវត្រូវការខូចខាត។

ប្រភពដដែរបានបន្តថា ក្រោយពីកើតហេតុរថយន្តបង្កបានព្យាយាម បើករត់គេចខ្លួនរហូតដល់ចំណុចផ្លូវលេខ ៤៣២ កែងផ្លូវលេខ១០៥រថយន្តបង្កបានជ្រុល បុកស្ពានបណ្តាលឲ្យធ្លាក់កាងរថយន្ត ហើយរថយន្តបន្ត បើករត់គេចខ្លួនរហូតដល់ផ្លូវលេខ៣៥២ សង្កាត់បឹងកេងកងទី១ ក៏ត្រូវសមត្ថកិច្ចឃាត់រថយន្តបង្កហេតុជាប់ ប៉ុន្តែអ្នកបើកបររត់ចោលរថយន្តបាត់ស្រមោល។

ក្រោយពីកើតហេតុរថយន្តបង្កត្រូវសមត្ថកិច្ច ចុះមកវាស់វែងស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ ចំការមនរងចាំដោះស្រាយតាមច្បាប់។ ចំណែកជនរងគ្រោះត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ៕









ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]