ភ្នំភ្លើងមួយនៅឥណ្ឌូណេស៊ី បានផ្ទុះឡើងនិងជះផេះ​រាប់ពាន់ម៉ែត្រទៅលើមេឃ (មានវីដេអូ)

//s4.kh1.co/08/08b310deac8d61c58823d21f92eb7f326e2e9a69.jpg
សង្គម

 ១០-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំភ្លើងស៊ីណាប៊ុង (Sinabung) នៅលើកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើង​​​នៅថ្ងៃច័ន្ទនេះ

ចាកាតា៖ មជ្ឈមណ្ឌលកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រប្រទេសឥណ្ឌូណេស៊ីបានរាយការណ៍ថា ភ្នំភ្លើងស៊ីណាប៊ុង (Sinabung) នៅលើកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើង​​​នៅថ្ងៃច័ន្ទនេះ ​ដោយ​ជះផេះលាយជាមួយឧស្ម័នក្តៅឡើងលើមេឃ​ជិត​ ៥,០០០ម៉ែត្រ​​ ប៉ុន្តែមិនទាន់បង្កឱ្យមានមនុស្សស្លាប់ ឬរងរបួសនៅឡើយទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន scmp ថ្ងៃទី ១០ ខែសីហា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភ្នំភ្លើងស៊ីណាប៊ុង
ភ្នំភ្លើងស៊ីណាប៊ុង

ប្រភពដដែលបន្តថា ភ្នំភ្លើងស៊ីណាប៊ុង បានផ្ទុះឡើងជាលើកទី៣ គិតចាប់ពីថ្ងៃសៅរ៍សប្តាហ៍មុនមក ហើយអាជ្ញាធរក្នុងតំបន់ ក៏បានណែនាំអ្នកភូមិ​​ឱ្យនៅ​ឆ្ងាយពីភ្នំភ្លើងយ៉ាងហោចណាស់ ៥គីឡូម៉ែត្រ​ និងត្រូវពាក់ម៉ាស​ឱ្យបានត្រឹមត្រូវ ​ដើម្បីការពារសុខភាពនិងសុវត្ថិភាព ពីកម្អែលរួមជាមួយផេះចេញពីភ្នំភ្លើង។

អាជ្ញាធរជម្រុញឱ្យប្រជាជនពាក់ម៉ាសការពារសុខភាព
អាជ្ញាធរជម្រុញឱ្យប្រជាជនពាក់ម៉ាសការពារសុខភាព

គួរឱ្យដឹងដែរថា ​ឥណ្ឌូណេស៊ី គឺ​ជាប្រទេស​​ស្ថិតនៅ​តំបន់ខ្សែក្រវាត់ភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក​ (Pacific Ring of Fire) ដែលជាទីតាំង​តែងកើតមាន គ្រោះរញ្ជួយដី ​បន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិជាញឹកញាប់។ ហើយកាលពីឆ្នាំ ២០១០ ២០១៤ និង ២០១៦ កន្លងទៅ ភ្នំភ្លើងស៊ីណាប៊ុងនេះ បានផ្ទុះឡើង​និងសម្លាប់មនុស្សសរុប ២៣នាក់៕

ផេះដ៏ក្រាស់បានគ្របដណ្ដប់លើភូមិជាច្រើន ដែលមានចម្ងាយរហូតដល់ ២០ គីឡូម៉ែត្រ
ផេះដ៏ក្រាស់បានគ្របដណ្ដប់លើភូមិជាច្រើន ដែលមានចម្ងាយរហូតដល់ ២០ គីឡូម៉ែត្រ

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T