ជួបបញ្ហាស្បែកស្ងួតស្បែករបក អាចមកពីខ្វះ ឬលើសវីតាមីនទាំងនេះ

//s4.kh1.co/c6/c60a6302fb1a79bf409fbc1cd7c77bbb32cea4a8.jpg
នារី

 ១០-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ការ​ខ្វះ​វីតាមីន​ណាម​មួយ​អាច​បង្ក​ឲ្យយើង​មាន​បញ្ហា​សុខភាព ដូចជា​បញ្ហា​ស្បែក​ស្ងួត ឬ​ពេល​ខ្លះ​អាច​របក​ស្បែក​ទៀត​។ ​យើង​អាច​​ជួប​ប្រទះ​អាការៈ​នេះ​នៅ​ពេល​យើង​មាន​បញ្ហា​ខ្វះ​វីតាមីន​ធ្ងន់ធ្ងរ។ តើ​កង្វះ​ ឬ​លើស​វីតាមីនណាខ្លះ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ស្បែកស្ងួត និង​របក​ស្បែក?

ការ​ខ្វះ​វីតាមីន​ណាម​មួយ​អាច​បង្ក​ឲ្យយើង​មាន​បញ្ហា​សុខភាព ដូចជា​បញ្ហា​ស្បែក​ស្ងួត ឬ​ពេល​ខ្លះ​អាច​របក​ស្បែក​ទៀត​។ ​យើង​អាច​​ជួប​ប្រទះ​អាការៈ​នេះ​នៅ​ពេល​យើង​មាន​បញ្ហា​ខ្វះ​វីតាមីន​ធ្ងន់ធ្ងរ។ តើ​កង្វះ​ ឬ​លើស​វីតាមីនណាខ្លះ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ស្បែកស្ងួត និង​របក​ស្បែក?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. វីតាមីន B3 (Niacin)

វីតាមីន B3 គឺ​សំខាន់​សម្រាប់​សុខភាព​ស្បែក​ណាស់។ ការ​ខ្វះ​វីតាមីន​នេះ​ធ្ងន់ធ្ងរ​អាច​បង្ក​ឲ្យ​មាន​ជំងឺ pellagra ដែល​ជា​បញ្ហា​ស្បែក​ប្រេះ​ស្រកា និង​ឈឺចាប់។ នៅ​ពេល​ស្បែក​ប្រេះ យើង​មាន​អាការៈ​មួយ​ចំនួន​ដូចជា​របកស្បែក និង​មាន​​កន្ទួល​​ក្រហម​​ក្រមៅ។ ពេល​​ខ្លះ​​យើង​អាច​របក​នៅ​អណ្ដាត ឬ​បបូរមាត់។ អាហារ​ដែល​សម្បូរ​ដោយ​វីតាមីន​​នេះ​​មាន​​ត្រីធូណា សណ្ដែកដី ត្រី​សាល់ម៉ុន និង​សណ្ដែក​ហោឡាំងតាវ (Pea)។

២. វីតាមីន B-7 (Biotin)

កង្វះ​វីតាមីន B-7 ក៏​អាច​ធ្វើឲ្យ​ស្បែក​ស្ងួត​ប្រេះ​ស្រកា​ដែរ។ នៅ​ពេល​កង្វះ​វីតាមីន​យូរ​ ជំងឺ​រលាក​ស្បែក (dermatitis) នឹង​កើត​មានកាន់​តែ​ធ្ងន់ធ្ងរ និង​អាច​ឈាន​ដល់​ការ​ជ្រុះ​សក់​ទៀត។ ម៉្យាងទៀត សម្រាប់​អ្នក​មាន​ជំងឺ​ត្រអក និង​ជំងឺ​ស្បែក Psoriasis នឹង​កាន់​​តែ​មាន​អាការៈ​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​ស្បែក​របក​កាន់តែ​ខ្លាំង។ អាហារ​សម្បូរ​ដោយ​វីតាមីន B-7 ​មាន​ស៊ុត ថ្លើម​សត្វ ផ្លែ​បឺរ គ្រាប់​អាល់ម៉ុង ផ្លែ​ចេក និង​ដំឡូង​ជ្វា។

៣. វីតាមីន A ច្រើន​ហួស​កម្រិត

វីតាមីន A គឺ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ដល់​ស្បែក​ក្នុង​ការ​លូតលាស់​ឡើង​វិញ និង​ព្យាបាល​របួស។ ប៉ុន្តែ​ក្នុង​ករណី​យើង​ញ៉ាំ​វីតាមីន A ច្រើន​ពេក​អាច​បង្ក​ឲ្យ​ស្បែក​របក​ រួមទាំង​ក្រចកផង​​ដែរ។ ភាគច្រើន​ការ​លើស​វីតាមីន A អាច​បង្ក​ដោយ​ការ​លាប​គ្រីម​ដែល​មាន​វីតាមីន A ឬ​ផឹក​វីតាមីន A ច្រើនពេក។

ក្រៅ​ពី​មូលហេតុ​ខាងលើ អាការៈ​របក​ស្បែក​ក៏​អាច​កើត​ឡើង​ដោយ​មូលហេតុ​ផ្សេងទៀត​មាន​ដូចជា​អាលែកហ្សី​នឹង​អ្វី​មួយ ការ​ឆ្លង​មេរោគ និង​រលាក​ស្បែក​ដោយ​កម្ដៅ​ថ្ងៃ។ ម៉្យាងទៀត យើង​ក៏​អាច​មាន​បញ្ហា​នេះ​ដោយសារ​ថ្នាំ​លាប​សម្រាប់​ព្យាបាល​មុន និង​បំបាត់​ស្នាម​ជ្រួញផងដែរ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T