ស្រមោចនរកបុរាណ ដែលប្រើក្បាលដ៏ឃោរឃៅរបស់វា ដើម្បីធ្វើការវាយប្រហារ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រស្រាវជ្រាវឃើញ

//s4.kh1.co/6e/6e774e3775961edc2c04237157e3c1174c7631a9.png
បច្ចេកវិទ្យា

 ១០-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រូបរាងរបស់ផូស៊ីលនេះគឺពិតជាកម្រ ដោយមានសកម្មភាពនៃការវាយប្រហារទៅលើសត្វដទៃ។

បរទេស៖ កាលពី៩៩លានឆ្នាំមុន សត្វស្រមោចសម័យបុរាណមានសមត្ថភាពខ្ពស់ក្នុងការវាយប្រហារសត្វផ្សេងៗជាអាហារ ដោយប្រើអង់តែនដូចស្នែងដែលមានរាងដូចកណ្ដៀវរបស់វា។ ទីបំផុតគេបានរកឃើញសត្វប្រភេទនេះសាជាថ្មី ដែលជាប់នៅក្នុងជ័រឈើ ហើយក្រោយមកទៀតគេក៏បានរកឃើញវាជាប់នៅក្នុងត្បូងពណ៌លឿងមួយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការរកឃើញមិនធម្មតានេះបានបង្ហាញពីរបៀប ដែលសត្វល្អិតប្រភេទនេះក្នុងចំណោមសត្វបុរាណជាច្រើន ដែលគេស្គាល់ថាជាស្រមោចនរក បានប្រើក្បាលដ៏ពិសេសរបស់វាដើម្បីវាយប្រហារសត្វឯទៀត។ រូបរាងរបស់ផូស៊ីលនេះគឺពិតជាកម្រ ដោយមានសកម្មភាពនៃការវាយប្រហារទៅលើសត្វដទៃ វាពិតជាពិសេស នេះបើយោងតាមសម្ដីរបស់លោក Phillip Barden ដែលជាជំនួយការរបស់សាស្ត្រាចារ្យ នៅវិទ្យាស្ថាន New Jersey Institute of Technology ខាងផ្នែកដេប៉ាតឺម៉ង់វិទ្យាសាស្ត្រជីវ ហើយការរកឃើញនេះត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិ Current Biology។

រូបរាងរបស់ផូស៊ីលនេះគឺពិតជាកម្រ ដោយមានសកម្មភាពនៃការវាយប្រហារទៅលើសត្វដទៃ
រូបរាងរបស់ផូស៊ីលនេះគឺពិតជាកម្រ ដោយមានសកម្មភាពនៃការវាយប្រហារទៅលើសត្វដទៃ

លោក Barden បាននិយាយថា ផូស៊ីលនេះគឺជាការបញ្ជាក់យ៉ាងច្បាស់ ពីរបៀបដែលផ្នែកនៃមាត់ស្រមោចបានធ្វើការ។ អង់តែនលើក្បាលរបស់ស្រមោចមានដូចកណ្ដៀវ បានជួយលើកបញ្ឈរសត្វទៃទៀត ក្នុងពេលវាយប្រហារ។ ចំណែកស្រមោចក្នុងពេលបច្ចុប្បន្ន មានលក្ខណៈពិសេសផ្នែកមាត់ក្នុងការពាំឬទាញវត្ថុផ្សេងទៀត ពីម្ខាងទៅម្ខាង។

ផូស៊ីលនេះមានប្រវែងតិចជាង២.៥សង់ទីម៉ែត្រ ដែលត្រូវបានគេរកឃើញចុងក្រោយក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាប់ក្នុងត្បូងពណ៌លឿង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T