រៀបការ២ឆ្នាំ Justin និងប្រពន្ធ គ្មានគម្រោងយកកូន ចង់បង្កើតអនុស្សាវរីយ៍ឲ្យច្រើនសិន

//s6.kh1.co/8e/8e30e69424947dcb3106e416df9ca0471a62bc0b.jpg
តារា & កម្សាន្ដ

 ១០-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកស្រី Hailey Bieber បានបង្ហាញពីគម្រោងការមិនទាន់ចង់បានបុត្រនៅឡើយទេ ក្រោយពីបានរៀបការអស់រយៈពេលពីរឆ្នាំជាមួយមក ដោយសារតែហេតុមួយដ៏សមស្របមួយ។

បរទេស៖ ថ្មីៗនេះ អ្នកស្រី Hailey Bieber បានបង្ហាញពីគម្រោងការ មិនទាន់ចង់បានបុត្រជាមួយ Justin Bieber នៅឡើយទេ ក្រោយពីបានរៀបការអស់រយៈពេលពីរឆ្នាំជាមួយមក ដោយសារតែហេតុដ៏សមស្របមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅក្នុងខែកញ្ញា ឆ្នាំ២០២០នេះ ប្តីប្រពន្ធមួយគូនេះ នឹងធ្វើពិធីបុណ្យគម្រប់ខួបការរៀបការពីរឆ្នាំរបស់ពួកគេ ប៉ុន្តែរឿងបង្កើតសមាជិកទៀត ពួកគេមិនទាន់ពិចារណាអំពីរឿងនេះនៅឡើយទេ ដោយចង់សាងអនុស្សាវរីយ៍ជាមួយគ្នាឲ្យបានច្រើនជាងនេះនិង រង់ចាំពេលវេលាណាមួយដែលអាចឲ្យគេត្រៀមខ្លួនជា​​ ឪពុកម្តាយបានជាមុនសិន។

ក្រោយពីបានឃើញដូច្នេះរូចមក ហ្វេនៗជាច្រើនបានសម្តែងភាពអាក់អន់ស្រពន់ចិត្តតិចៗដែរ ដោយសារតែកាលពីកន្លងមកធ្លាប់មានសារព័ត៍មានមួយចំនួន បានចុះផ្សាយថា Hailey និង Justin មានគម្រោងការយកកូនក្នុងពេលឆាប់ៗ ប៉ុន្តែបន្ទាប់មកព័ត៍មានទាំងនេះក៏ត្រូវបានតារាប្រុសរូបនេះ ច្រានចោលផងដែរ។ គួរបញ្ជាក់ដែរថា Justin Bieberនិង Hailey Bieber បានកាន់ដៃគ្នាចូលរោងការនៅក្នុងខែកញ្ញា ឆ្នាំ២០១៨៕  

សូមចូលមើលរូបភាពខាងក្រោម៖

Justin Bieberនិង Hailey Bieber
Justin Bieberនិង Hailey Bieber
Justin Bieberនិង Hailey Bieber
Justin Bieberនិង Hailey Bieber
 Hailey Bieberនិង Justin Bieber 
 Hailey Bieberនិង Justin Bieber 
Justin Bieberនិង Hailey Bieber
Justin Bieberនិង Hailey Bieber
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T