ស្អាតៗម្ល៉េះ! ក្មួយស្រីទាំង២ ខេមរៈ សិរីមន្ត កាន់តែប្លែក ក្រោយស្លៀកឈុតកូនក្រមុំ

//s4.kh1.co/64/647e948b6c8c1ffba0378d47cd2892ee19c4b8e9.jpg
តារា & កម្សាន្ដ

 ១០-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីយកក្មួយស្រីមកសម្ដែងក្នុងបទចម្រៀងផ្ទាល់ខ្លួនរួចមក ក្មួយស្រី លោក ខេមរៈ សិរីមន្ត កាន់តែមានមហាជនជាច្រើនចាប់អារម្មណ៍នឹងសម្រស់នាងស្ទើរតែគ្រប់គ្នា។

ភ្នំពេញ៖ កំពូលតារាចម្រៀងសម្លេងពីរោះ លោក ខេមរៈ សិសីមន្ត ជាតារាចម្រៀងប្រុសម្នាក់ ដែលបានឈានជើងប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ហើយក៏ទទួលបានភាពល្បីល្បាញខ្លាំងទូទាំងប្រទេសផងដែរ។ ស្របពេលដែលខ្លួនបានជោគជ័យលើវិថីសិល្បៈ និងបានសាងកេរ្ដិ៍ឈ្មោះឲ្យមានភាពល្បីល្បាញរួចមក ស្រាប់តែថ្មីៗនេះ តារាប្រុសរូបនេះ បានយកក្មួយស្រីទៅសម្ដែងក្នុងបទថ្មីរបស់ខ្លួន ធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍លើរូបសម្រស់ក្មួយស្រីលោកយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយតារាចម្រៀងប្រុសរូបនេះផ្ដល់ឱកាសសម្រាប់ក្មួស្រី បានចូលទៅសម្ដែងក្នុងបទចម្រៀងលោកផ្ទាល់នោះ ក៏មានមហាជន និងហ្វេនៗជាច្រើនបានសរសើរពីទេពកោសល្យសម្ដែងរបស់នាងផងដែរ។ បើក្រឡេកទៅមើល រូបសម្រស់ក្មួស្រីតារាប្រុសរូបនេះវិញ ឃើញថាយុវតីមួយរូបនេះ មានរូបសម្រស់ស្រស់សោភាតែម្ដង មិនថាមុខមាត់ ឬរូបរាងនោះទេ គឺស្អាតផូរផង់គួរឲ្យចាប់អារម្មណ៍ខ្លាំង។ 

ជាក់ស្ដែង បន្ទាប់ពីបង្ហាញវត្តមានក្មួយស្រីម្នាក់ឲ្យមហាជនបានស្គាល់ហើយ ស្រាប់តែថ្មីៗនេះ លោក ខេមរៈ សិរីមន្តបានបង្ហោះរូបភាពទាំងពីររបស់ខ្លួនក្នុងឈុតសម្លៀកបំពាក់កូនក្រមុំ។ ដោយមើលទៅក្មួយស្រីទាំងពីររបស់តារាប្រុសរូបនេះ ពិតជាស្រស់សោភាខ្លាំងមិនចាញ់គ្នាប៉ុន្មានឡើយ ទាំងទឹកមុខ និងស្នាមញឹមពិតជាទន់ភ្លន់ គួរឲ្យទាក់ទាញខ្លាំង ហើយរាល់ឈុតនីមួយៗដែលយុវតីពីររូបនេះបានស្លៀក ក៏សាកសមជាមួយដងខ្លួន និងរូបរាងតែម្ដង។

មិនតែប៉ុណ្ណោះ ក្រោយតារាចម្រៀងដ៏ល្បីរូបវនេះ បង្ហោះ ហើយបង្ហាញពីសម្រស់ក្មួយស្រីរួចមក ក៏មានទស្សនិកជន ក៏ដូចជាហ្វេនៗលោកផ្ទាល់បានចូលទៅ Comments សរសើរពីក្មួយស្រីលោកសឹងតែមិនដាច់ពីមាត់៕

សូមទស្សនារូបភាពខាងក្រោម៖​

  លោក ខេមរៈ សិរីមន្ត
  លោក ខេមរៈ សិរីមន្ត
  លោក ខេមរៈ សិរីមន្ត
  លោក ខេមរៈ សិរីមន្ត
ក្មួយស្រី ខេមរៈ សិរីមន្ត ដែលបានថតក្នុងបទចម្រៀងរបស់លោកកាលពីពេលថ្មីៗនេះ
ក្មួយស្រី ខេមរៈ សិរីមន្ត ដែលបានថតក្នុងបទចម្រៀងរបស់លោកកាលពីពេលថ្មីៗនេះ
ក្មួយស្រី  លោក ខេមរៈ សិរីមន្ត

ខេមរៈ​ សិរីមន្ត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T