កាលពីពេលថ្មីៗនេះ យោងទៅតាមប្រភពព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីនិយាយទូរស័ព្ទនៅលើយន្ដហោះ។

យ៉ាងណាមិញ ជើងហោះហើរឆាយណាអើសធើន បានធ្វើការឃាត់ខ្លួន បុរសនេះដែលមានជើងហោះហើរពី Changsha ទៅ Wenzhou ក្នុងប្រទេសចិន ដោយសារតែការរកទិសដៅ របស់យន្ដហោះមានឧបសគ្គមករារាំង។ នៅក្នុងនោះ បុគ្គលិករបស់យន្ដហោះ បានធ្វើការស្វែងរក ក៏ប្រទះឃើញថា មានអ្នកដំណើរម្នាក់កំពុងតែធ្វើការ ហៅទូរស័ព្ទចេញ។ ខណៈពេលដែលយន្ដហោះបានចុះមកដល់ដី ភ្លាមខាងបុគ្គលិកក៏បញ្ជូនបុរសនេះ ទៅឲ្យប៉ូលីសតែម្ដង។

ទោះជាយ៉ាងណា សម្រាប់ហេតុការណ៍នេះ ត្រូវបានសាធារណៈជននាំគ្នា និយាយវែកញែកថា និងមានចំងល់ថា ហេតុអ្វីគ្រាន់តែធ្វើការហៅទូរស័ព្ទចេញសោះ ក៏អាចធ្វើយន្ដហោះមិនអាច ស្វែងរកទិសដៅបានដែរ?

តើប្រិយមិត្ដយល់យ៉ាងណា?

 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]