តារាចម្រៀងល្បីពីររូប ស្តេប និង ហ្សាណា ប៉ះគ្នាក្នុងកម្មវិធីមួយ ដោយបង្ហាញថ្វីដៃ និងបទពិសោធន៍ក្នុងការថតរូប ឬថតវីដេអូ ដោយប្រើតែស្មាតហ្វូន OPPO Reno4 គុណភាពកប់ផ្អើលអ្នកចូលរួម

//s4.kh1.co/7e/7e2abb70240749209edab3c07fd22d5a32ec599c.jpg
តារា & កម្សាន្ដ

 ១០-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាល្បីពីររូប ស្តេប និងហ្សាណា ប្រាប់អារម្មណ៌ពិសេស ក្នុងកម្មវិធីតេស្តស្មាតហ្វូនកំពូល ដែលបំពាក់កាមេរ៉ា AI Color Portrait ថតវីដេអូបានគ្រប់ទម្រង់ ថែមទាំងត្រៀមចេញ MV ថតដោយស្មាតហ្វូន Reno4 ទៀតផង។

ភ្នំពេញ ៖ តារាចម្រៀងល្បីឈ្មោះ និងភ្ញៀវកិត្តិយស ​លោក​STEP និង កញ្ញា​ រ៉េត ស៊ូហ្សាណា បានប៉ះគ្នា សម្តែងអារម្មណ៌ពិសេសរៀងៗខ្លួន ក្នុងកម្មវិធីតេស្តលើកដំបូង OPPO Reno4VIP Pre Experience នៅហាងទំនើបប្រេនស្ត័រ (OPPO Brand Store) ដែលមានទីតាំងនៅជាន់ទីមួយ ផ្សារទំនើបអ៊ីអន​ម៉លភ្នំពេញ នាថ្ងៃទី៩ ខែសីហា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ជា វណ្ណារិទ្ធ លោក​STEP និង កញ្ញា​ រ៉េត ស៊ូហ្សាណា
លោក ជា វណ្ណារិទ្ធ លោក​STEP និង កញ្ញា​ រ៉េត ស៊ូហ្សាណា

កម្មវិធីនេះមានការចូលរួមពីតំណាងក្រុមហ៊ុន ពិធីករល្បីឈ្មោះលោក ជា វណ្ណារិទ្ធ និងមិត្តៗអ្នកសារព័ត៌មានជាច្រើនរូប ដើម្បីផ្តល់ជាសក្ខីភាពក្នុងការតេស្តនិងប្រើ OPPO Reno4 ជាផ្លូវការដំបូងគេនៅកម្ពុជា។ 

លោក​STEP និង កញ្ញា​ រ៉េត ស៊ូហ្សាណា
លោក​STEP និង កញ្ញា​ រ៉េត ស៊ូហ្សាណា

​គួររម្លឹកផងដែរថា OPPO ​ដែលជាក្រុមហ៊ុនស្មាតហ្វូនឈានមុខមួយនៅកម្ពុជា បាននិងកំពុងបន្តសកម្មភាពប្រកួតប្រជែង ដោយបន្តចេញលក់ស្មាតហ្វូនច្រើនស៊េរី ច្រើនតម្លៃ  និងទទួលបានការគាំទ្រពីសំណាក់ប្រជាជនកម្ពុជា នៅទូទាំងប្រទេស ដោយសារល្បឿនប្រកួតប្រជែង និងយុទ្ធសាស្រ្តទីផ្សារខ្លាំង​​ បានរុញច្រាន OPPO ក្លាយជាស្មាតហ្វូនលេខ១ នៅកម្ពុជាកាលពីឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ។

កញ្ញា​ រ៉េត ស៊ូហ្សាណា
កញ្ញា​ រ៉េត ស៊ូហ្សាណា

ក្នុងកម្មវិធីនេះដែរ កញ្ញារ៉េត ស៊ូហ្សាណាក៏បានបង្ហាញពីចំណាប់អារម្មណ៌ពិសេសថា ៖

មុខងារកាមេរ៉ា AI ថ្មីៗប្លែក ទាំងការថតរូប ទាំងវីដេអូ រួមមាន​​​ AI Color Portrait និង Night Flare Portrait ដែលជាការថតរូប Portrait បែបអាជីព តាមរយៈការកាត់ព្រាលផ្ទៃខាងក្រោយជាមួយការបំភ្លឺភ្លើងរាត្រីដ៏ទាក់ទាញ រួមទាំងមុខងារពិសេសៗមួយចំនួន។ ពិសេសខ្ញុំបានថត Music Video បទ “សង្ស័យ“ ជាទម្រង់ថ្មី រសនិយមប្លែក ដោយប្រើមុខងារ និងបច្ចេកវិទ្យាថ្មីៗ ពីOPPO Reno4 ដោយសហការណ៌ជាមួយក្រុមហ៊ុន OPPO ដើម្បីបង្ហាញសមត្ថភាពនិងបច្ចេកវិទ្យាថ្មីប្លែកៗពិតៗ!​ អ្នកទាំងអស់គ្នានឹងប្លែកអារម្មណ៌។ 

រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា

កញ្ញាក៏បានបន្ថែមថា ចំណុចលេខធ្លោផ្សេងទៀត រួមទាំងពណ៌ឆើតស្រស់ពេញនិយម រូបរាងប្រណិត អេឡេហ្គង់ វាពិតជារឿងដែលនឹងស្មានមិនដល់ថាទូរស័ព្ទស្ដើងស្រាល តែមានបំពាក់មុខងារច្រើន និងសមត្ថភាពខ្ពស់បែបនេះកញ្ញាហ្សាណា បានឆ្លើយតបទៅនឹងបទសម្ភាសន៌ជាមួយអ្នកសារព័ត៌មានថា កញ្ញា នឹងត្រៀមចេញបទចម្រៀងថ្មីៗបន្ថែមដើម្បីបំពេញតម្រូវការនិងការចូលចិត្តរបស់ហ្វេនៗ ក៏ដូចជាបង្ហាញនូវគន្លឹះថតរូប ឫថតវីដេអូចម្រៀងដោយប្រើស្មាតហ្វូនស៊េរីថ្មី ជាមួយនឹងមុខងារក៏ដូចជាបច្ចេកវិទ្យាថ្មី តាមហ្វ៊េសប៊ុក និង យូធូប ផ្លូវការរបស់នាង ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមហ៊ុន OPPO

https://s4.kh1.co/__image/w=650,h=434,q=100/73/73b2a346a9ff9b8854d13e2ad83fdd7ca7bee6a2.jpg

ចំណែកឯ​​លោក​​ ​STEP បានចាប់អារម្មណ៌ខ្លាំងអំពីបច្ចេកវិទ្យាកាមេរ៉ា បានសម្តែងអារម្មណ៍រំភើបថា ៖

AI Color Portrait រក្សាពណ៌នៃទិដ្ឋភាពខាងមុខឲ្យកាន់តែស្រស់ស្អាត ជាមួយការកែប្រែពណ៌ផ្ទៃខាងក្រោយជាសខ្មៅ រួមជាមួយនឹង មុខងារថតវីដេអូយឺត (960fps Smart Slow motion)​ សមត្ថភាពក្នុងការចាប់ប្លង់កាន់តែខ្ពស់ ធ្វើឲ្យអ្នកថតទុកសកម្មភាពបានកាន់តែលម្អិតជាមួយមុខងារថតវីដេអូ​ ។ ​ អ្វីដែលខ្ញុំរឹតតែត្រូវចិត្ត គឺបចេ្ចកវិទ្យាសាកថ្មលឿន 30W VOOC 4.0 ដែលអាចសាកថ្មពី 1% រហូតដល់ 50% ត្រឹមតែ20 នាទី និងសាកថ្ម 5​ នាទី មើលវីដេអូបាន 2 ម៉ោង។

លោក​​ ​STEP

លោកបានបន្ថែមថាមាន Reno4 មួយក្នុងដៃ មិនថាថតរូបថត ឬថតវីដេអូ ថតបានគ្រប់ទម្រង់ គ្រប់រូបភាព គ្រប់តម្រូវការ។

លោក​​ ​STEP
លោក​​ ​STEP

ចំណែកឯវាគ្មិនកិត្តិយសតំណាងឱ្យក្រុមហ៊ុន ក៏បានពន្យល់អំពីលក្ខណៈពិសេសចាក់ដោតលេចធ្លោ ៥យ៉ាង គឺ ៖

វាគ្មិនកិត្តិយសតំណាងឱ្យក្រុមហ៊ុន
វាគ្មិនកិត្តិយសតំណាងឱ្យក្រុមហ៊ុន

១. ចំណុចលេចធ្លោទី១ គឺកាមេរ៉ា AI​ ថ្មីប្លែកនេះគឺបង្ហាញភាពលេចធ្លោរបស់អ្នក (AI Color Portrait Camera / Monochrome Video)

២. ចំណុចលេចធ្លោទី២ គឺ ការថតវីដេអូយឺត (960fps Slow motion) និងថតវីដេអូទប់លំនឹង (Ultra-Steady Video Pro)

៣. ចំណុចលេចធ្លោទី ៣ គឺបច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ (AI Enhanced Smart Sensor)

៤. ចំណុចលេចធ្លោទី ៤ គឺសមត្ថភាពនិងអនុភាពល្បឿនលឿន ជាមួយនឹងថ្មធំ 4015mAh រួមជាមួយនឹងបច្ចេកវិទ្យា VOOC 4.0 សាកថ្មលឿន 30W សាកតែ ២០នាទីបាន ៥០% ​ សាក៥នាទីមើលវីដេអូ បាន ២ម៉ោង រួមផ្សំជាមួយនឹងបន្ទះឈីបខ្លាំង Qualcomm Snapdragon 720G, RAM 8GB និង ROM 128GB​ 

៥. ចំណុចលេចធ្លោទី ៥ រចនាបទឈានមុខ រូបរាងប្រណិត ស្តើងស្រាល បង្ហាញភាពលេចធ្លោក្នុងដៃអ្នក​ ​ជាមួយនឹងអេក្រង់ទំហំ 6.4” AMOLED និងជា អេក្រង់ទម្លុះភ្លោះ អេក្រង់ធំលាតពេញគែម​ ពេញភ្នែក ។

ទូរសព្ទ័ស៊េរីថ្មី  OPPO Reno 4
ទូរសព្ទ័ស៊េរីថ្មី OPPO Reno 4
ទូរសព្ទ័ស៊េរីថ្មី  OPPO Reno 4
ទូរសព្ទ័ស៊េរីថ្មី  OPPO Reno 4

ក្នុងកម្មវិធីនោះដែរ ក្រុមហ៊ុនក៏ប្រកាសការកក់ទុកមុនជាពិសេស ដោយមិនដឹងតម្លៃ (Blind Pre Order) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥  ខែសីហា ជាមួយនឹងកាដូពិសេស ដែលមានតម្លៃសរុបប្រមាណ ២៩០ដុល្លារ ​​​ រួមមានការធានាលើអេក្រង់បែកដូរថ្មី​ (តម្លៃ ៧៩ដុល្លារ) ក្នុងអំឡុងពេល ៦ខែ។ កាបូបស្ពាយក្នុងការធ្វើដំណើរ (តម្លៃ ៤៩ដុល្លារ)​ ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ ១៥ដុល្លារ) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ ១២៩ដុល្លារ) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ ២៤សប្តាហ៍ (តម្លៃ ២៤ដុល្លារ)  និងអាចឈ្នះទូរសព្ទ័ OPPO Reno 4 ជាច្រើនរង្វាន់ ដែលបានការកក់ទុកមុន ដោយមិនចាំបាច់បង់ប្រាក់ពីការចាប់រង្វាន់ នាថ្ងៃសម្ពោធអនឡាញយប់ថ្ងៃទី១៥ ខែសីហា ខាងមុខនេះ ដែលចាក់ផ្សាយតាមទូរទស្សន៍ហង្សមាស និងផ្សាយផ្ទាល់តាមហ្វេសប៊ុកផ្លូវការ OPPO ។ 

តោះត្រៀមរងចាំទស្សនា ផ្ទាំងទស្សនីយភាព  ការសម្តែងពិសេសពីកំពូលតារាល្បីៗ នៅថ្ងៃសម្ពោធផ្លូវការ ដែលធានាល្អមើល ជក់ចិត្ត លេចធ្លោខ្លាំងបើធៀបនឹងកម្មវិធីសម្ពោធផ្សេងៗដែលអ្នកបានទស្សនា។

ការសម្តែងពិសេសពីកំពូលតារាល្បីៗ
ការសម្តែងពិសេសពីកំពូលតារាល្បីៗ

អ្វីដែលហ្វេនៗស្រលាញ់ចូលចិត្តនោះគឺរាល់ស្មាតហ្វូន OPPO នឹងទទួលបានការធានាជាផ្លូវការរយៈពេលពេញ ១ ឆ្នាំ ជាមួយនឹងមជ្ឈមណ្ឌលសេវាកម្ម OPPO ជាច្រើននិងនៅជិតលោកអ្នក រហូតដល់ ១២កន្លែង នៅទូទាំងប្រទេស ជាមួយនឹងផ្តល់ជូន ការជួសជុលរហ័សយូរបំផុតត្រឹម ១ម៉ោង ជាមួយទំនុកចិត្ត តម្លៃត្រឹមត្រូវ និងរួសរាយរាក់ទាក់៕

តោះទស្សនាវីដេអូស្ពត់អំពីលក្ខណៈពិសេសទាំងអស់គ្នាសិនមុននឹងកក់ក៏បាន

នេះជាវីដេអូ​ឈុតឆាកខ្លីៗពិសេស អំពីពិធីសម្ពោធទូរសព្ទ័ស៊េរីថ្មី ដែលនឹងផ្សាយផ្ទាល់តាមហ្វេសប៊ុក OPPO នាថ្ងៃទី១៥ ខាងមុខនេះ៕

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T