ទីប្រឹក្សាសេតវិមានបានព្រមានថា ចិនចង់វាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត ទៅលើការបោះឆ្នោតនៅអាមេរិក

//s4.kh1.co/d8/d85fa83e9396c4d2360eebc3a9bbfe427a5b4a3a.jpg
បច្ចេកវិទ្យា

 ១០-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រទេសចិនក៏ដូចជាប្រទេសរុស្ស៊ីនិងអីរ៉ង់ដែរ ពួកគេចង់ធ្វើសកម្មភាពវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេតនិងលួចបន្លំលើអ្វី ដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធនៃការបោះឆ្នោតរបស់អាមេរិក។

អាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបានព្រមាន កាលពីថ្ងៃអាទិត្យថា ក្រុមហេកឃ័ររបស់ចិនបានកំណត់គោលដៅ ទៅលើហេដ្ឋារចនាសម្ព័ន្ធនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ លោក Robert O’Brien បានប្រាប់កម្មវិធីទូរទស្សន៍ CBS News ថា ពួកគេចង់ឃើញលោកប្រធានាធិបតីចាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Robert O’Brien 
លោក Robert O’Brien 

ប្រទេសចិនក៏ដូចជាប្រទេសរុស្ស៊ីនិងអីរ៉ង់ដែរ ពួកគេចង់ធ្វើសកម្មភាពវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេតនិងលួចបន្លំលើអ្វី ដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធនៃការបោះឆ្នោតរបស់អាមេរិក។ លោក O'Brien បាននិយាយថា វាជាក្ដីបារម្ភយ៉ាងខ្លាំង ដោយបន្ថែមថា ពួកក្រុមហេកឃ័របានព្យាយាមចូលមើលគេហទំព័ររបស់រដ្ឋាភិបាល ក៏ដូចជាមានឥទ្ធិពលទៅលើប្រតិបត្តិការ មិនថានៅលើតិកតុកឬ Twitter និងនៅកន្លែងផ្សេងទៀត។

លោកបាននិយាយទៀតថា ប្រធានាធិបតី ត្រាំ បានបង្កើតសត្រូវកាន់តែច្រើន ដោយធ្វើការដាក់សម្ពាធកាន់តែខ្លាំងលើប្រទេសចិន ជាងប្រធានាធិបតីផ្សេងទៀតនៅក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក។ លោក O’Brien បានបន្ថែមទៀតថា វានឹងមានផលវិបាកធ្ងន់ធ្ងរជាមួយប្រទេសណាដែលព្យាយាមជ្រៀតជ្រែក ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌របស់អាមេរិក៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T