រាជធានីភ្នំពេញ ៖ ក្លឹបកម្សាន្តភូសស៊ីខេត (Bar) ត្រូវបានអគ្គិភ័យឆាបឆេះបន្ទប់ ខាងក្រោយជាន់ផ្ទាល់ដីខ្ជាក់ផ្សែង ខ្មៅអាប់កញ្ជ្រោលឡើង ទៅលើលំហអាកាស បង្កឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៩ មេសា ២០១៣ ស្ថិតនៅអគារលេខ២១៧ ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។

ក្នុងហេតុការណ៍ភ្លើងឆេះ នេះដែរ គេឃើញសមត្ថកិច្ចអាជ្ញាធរ ជាច្រើននាក់ កំពុងតែមមាញឹកក្នុងកា រជួយអន្តរាគមន៍ និងសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ ដើម្បីបញ្ចៀសការកក ស្ទះចរាចរណ៍ ហើយឡានទឹក២គ្រឿង ក៏បានទៅដល់កន្លែង កើតហេតុផងដែរ ដើម្បីបាញ់ទឹកពន្លត់ ។ ការឆេះក្លិបកម្សាន្តនេះ គេនៅមិនទាន់ដឹងពី មូលហេតុនោះឡើយ ហើយក៏ពុំទាន់ដឹងថា មានមនុស្សរបួស ឬយ៉ាងណានោះដែរ ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]