ក្តុកក្តួល! សល់មិនប៉ុន្មានខែរៀបការ អកុសលខាងស្រីស្លាប់ ក្នុងករណីផ្ទុះឃ្លាំងសារធាតុគីមី នៅលីបង់

//s6.kh1.co/5b/5bc9de853b81d9f5c83f812d528ad6141befe081.jpg
សង្គម

 ១០-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សល់រយៈពេលមិនដល់១ឆ្នាំទៀតប៉ុណ្ណោះគឺដល់ពេលចូលរោងការជាមួយគ្នាទៅហើយ ប៉ុន្តែជាអកុសលពេលនេះខាងប្រុសបានត្រឹមតែឱបរូបថតដង្ហែរសព អនាគតភរិយាទោវិញ។

លីបង់៖ កាលពីពីរថ្ងៃមុននេះមាន គណនីបណ្តាញសង្គមហ្វេសប៊ុកមួយឈ្មោះថា Hussain Makke បានបង្ហោះពីរឿងរ៉ាវទុក្ខផ្ទាល់ខ្លួន ដោយរូបគាត់និង គូដណ្តឹងសល់រយៈពេលមិនដល់១ឆ្នាំទៀតប៉ុណ្ណោះគឺដល់ពេលចូលរោងការជាមួយគ្នាទៅហើយ ប៉ុន្តែជាអកុសលពេលនេះខាងប្រុសបានត្រឹមតែឱបរូបថតសង្សារទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បុរសម្នាក់នេះបានបង្ហោះសារខ្លីមួយអមជាមួយរូបថតពីរសន្លឹកដែលបង្ហាញ ពីការឈឺចាប់ទំហំធំខ្លាំង ដែលមិនអាចស្មានត្រូវនៃអារម្មណ៍ ដែលបាត់បង់មនុស្សដែលគាត់ស្រលាញ់ខ្លាំងជាងជិវិតទៅទៀត ដោយសារតែព្រឹត្តិការណ៍ផ្ទុះឃ្លាំងសារធាតុគីមីនៅទីក្រុងបៃរូត ប្រទេសលីបង់ ដោយសារនោះមានអត្ថន័យថា៖

មង្គលការពួកយើងនៅធ្វើឡើងនៅក្នុងថ្ងៃ ទី៦​ ខែ៦​  ឆ្នាំ២០២១ អូនបានទិញផ្ទះថ្មីមួយ ទិញគ្រឿងសង្ហារឹមដែលអូនចូលចិត្ត ពួកគេយើងរៀបបានរៀបចំរួចរាល់អស់ហើយ ប៉ុន្តែអូនបានចាកចេញពីបងយ៉ាងលឿន មង្គលការពួកយើងត្រូវធ្វើឡើងនៅឆ្នាំក្រោយ ប៉ុន្តែបែរជាត្រូវកំណត់ទៅថ្ងៃស្អែកវិញ អ្វីគ្រប់យ៉ាងដែលអូនចង់បានគឺបានរៀបចំអស់ហើយ លើកលែងតែបងមិនបានឃើញអូនស្លៀកឈុតពណ៌សតែប៉ុណ្ណោះ 
អូនបានចូលក្នុងជីវិតបង​ រួចក៏ធ្វើឲ្យបេះដូងបងឆេះខ្លោចបែបនេះ នៅពេលនេះជីវិតបងគឺគ្មានតម្លៃអ្វីទាំងអស់ ក្រោយពេលដែលបាត់បង់អូន ។

Hussain Makke

ក្រោយពីបានឃើញដូច្នេះរួចមក មហាជនជាច្រើនបានសម្តែងនូវអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង ដោយមិនស្មានថា Hussain Makke ត្រូវជួបរឿង កម្សត់ព្រាត់ប្រាស់យ៉ាងនេះសោះ ជាពិសេសរូបថតទី២ដែលបង្ហាញ សកម្មភាពបុរសម្នាក់នេះ ស្រែកយំដោយក្តីឈឺចាប់ក្រែលែង មិនអាចមានអ្វីប្រៀបផ្ទឹមបានឡើយ៕

សូមចូលមើលរូបភាពខាងក្រោម៖

Hussain Makke
Hussain Makke
Hussain Makke
Hussain Makke
Hussain Makkeនិង អនាគតភរិយា
Hussain Makkeនិង អនាគតភរិយា
Hussain Makkeកំពុងដង្ហែរសព គូដណ្តឹង
Hussain Makkeកំពុងដង្ហែរសព គូដណ្តឹង
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T