ដោយសារមូលហេតុ ៣ នេះឬ ដែលធ្វើឲ្យ Mina (AOA) ប៉ងសម្លាប់ខ្លួន?

//s4.kh1.co/0c/0c932c5b82bb3e1b1a80c4b0772aa33a39a6f8e3.jpg
តារា & កម្សាន្ដ

 ១០-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ជួបរឿងអាក្រក់ផ្ទួនៗ ក្នុងជីវិតបែបនេះ ទើបបានជា Mina អស់ការអត់ធ្មត់ រហូតប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯង តែជាសំណាងនាងធ្វើមិនបានសម្រេចជាច្រើនលើក។

កូរ៉េខាងត្បូង៖  កាលពីប៉ុន្មានថ្ងៃមុននេះ មានរ៉ាវគួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងចំពោះ Mina អតីតសមាជិក ក្រុមចម្រៀងស្រី AOA ដែលក្នុងនោះ តារាចម្រៀងរូបនេះ ត្រូវបានគេបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ នៅឯមន្ទីរពេទ្យ  បន្ទាប់ពីនាងប៉ុនប៉ងសម្លាប់ខ្លួន តែមិនបានសម្រេច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របគ្នានោះដែរ មុនពេលដែលនាង បានប៉ុនប៉ងធ្វើអត្តឃាតនេះ នាងក៏បានបង្ហោះសារ បញ្ចេញអារម្មណ៍ពិតយ៉ាងសោកសៅរបស់ខ្លួនជាច្រើន នៅលើបណ្ដាញសង្គម។ ហើយក្នុងនោះ យើងក៏អាចដឹងបានថា មានមូលហេតុបីយ៉ាង ដែលធ្វើឲ្យតារាស្រីរូបនេះ មានការតានតឹង និង ប៉ងសម្លាប់ខ្លួនឯងបែបនេះ ដោយសារតែ៖

១.រយៈពេលជិត ១០ ឆ្នាំ ដែលរស់នៅក្រោមការគាបសង្កត់ផ្លូវចិត្តពីមេក្រុម Shin Jimin

កាលពីដើមខែកក្កដាប្រព័ន្ធផ្សព្វផ្សាយកូរ៉េមានការភ្ញាក់ផ្អើល ចំពោះរឿងអាស្រូវផ្ទៃក្នុងរបស់ AOA បានលេចចេញមក។ Mina នៅពេលនោះ ក៏បាននិយាយថាត្រូវបានសមាជិកក្រុមនេះធ្វើបាបអស់រយៈពេល ១០ ឆ្នាំមកហើយ ដែលបណ្តាលឲ្យនាងមានជំងឺធ្លាក់ទឹកចិត្ត ហើយប៉ុន​ប៉ងចង់ធ្វើអត្តឃាតខ្លួនឯងជាច្រើនដង។

២.ជួបទុក្ខផ្ទួនៗ ក្រោយមនុស្សជាទីស្រលាញ់របស់នាង បាត់បង់ម្ដងមួយៗ

សោកនាដកម្មដំបូងដែលបានកើតឡើងក្នុងជីវិតរបស់ Mina គឺឪពុករបស់នាងបានស្លាប់ដោយសារជំងឺមហារីកលំពែង ខណៈពេលនាងកំពុងមានឈ្មោះបោះសម្លេងជាមួយ AOAទៅហើយ។ មិនតែប៉ុណ្ណោះនាងមិនបានជួបគាត់ជាលើកចុងក្រោយទេ ហើយនៅពេលដែល Mina ស្រែកយំ នាងត្រូវបានគេ Jimin  ស្ដីបន្ទោសឲ្យយ៉ាងធ្ងន់ធ្ងរថែមទៀត ដែលនេះបានធ្វើ ឲ្យ Mina ឈឺចាប់ខ្លាំងហើយគិតដល់ការធ្វើអត្តឃាតជាច្រើនដង។ មួយវិញទៀត នាងកាន់តែពិបាកទទួលយកនូវរឿងមួយទៀត នៅពេលដែល តារាស្រី Sulli ជាមនុស្សដែលនាងស្និទ្ធស្នាលខ្លាំង បានសម្លាប់ខ្លួនទៅចោលនាងម្នាក់ទៀតនោះ។ ក្រៅពីនោះ ម្ដាយរបស់នាង ក៏មានជំងឺជាប់ខ្លួន រហូតធ្លាប់ចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ជាញឹកញាប់ផងដែរ ដែលធ្វើឲ្យនាងកាន់តែគិតច្រើន ជាមួយនឹងបញ្ហាដ៏ច្រើនមួយនេះ។

៣.អ្នកគ្រប់គ្រង មានភាពប្រងើយកន្ដើយខ្លាំង មិនគិតជួយជ្រោមជ្រែង តែគិតតែពីរឿងលុយ

ក្នុងអំឡុងពេលជាច្រើនឆ្នាំនៃការបង្ហាញខ្លួនរបស់នាងជាមួយ AOA កន្លងមក Mina បានទទួលរងការគំរាមកំហែងពីមេដឹកនាំ Jimin ព្រមទាំងមានការព្រងើយកន្តើយពីសមាជិកដទៃទៀតផងដែរ ប៉ុន្តែ អ្នកគ្រប់គ្រងលោក Kim Seolhyun ​ទោះបីជាបានដឹងឮអ្វីៗគ្រប់យ៉ាង នៃការធ្វើបាបរបស់ Mina យ៉ាងក៏ដោយ ក៏នៅតែអនុញ្ញាតពួកគេទាំងនោះធ្វើវាដដែល មិនមានការចាត់ការធ្វើអ្វីមួយឡើយ។ ដែលនេះក៏កាន់តែធ្វើឲ្យ Mina កាន់តែគ្មានកម្លាំងចិត្តតស៊ូបន្តទៀតដែរ ដូច្នេះ ទើបនាងស្មុគស្មាញខ្លាំង រហូតនាងសម្រេចចិត្តអាដៃសម្លាប់ខ្លួនជាច្រើនលើកតែមិនបានសម្រេច៕

ទស្សនារូបភាព Mina ខាងក្រោម៖

Mina
Mina
Mina
Mina
Mina
Mina
Mina
Mina
Mina
Mina
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T