អាជ្ញាធរកូរ៉េខាងជើង​ បញ្ជូនជំនួយទៅទីក្រុង​ក្បែរព្រំដែនមួយ ដែល​ត្រូវបានបិទដោយសារបញ្ហា​កូវីដ១៩

//s4.kh1.co/3a/3afae86451fcb066a0bc1956319c18119df665a9.jpg
សង្គម

 ១០-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

គណបក្សកាន់អំណាចរបស់កូរ៉េខាងជើង បានបញ្ជូនកញ្ចប់ជំនួយពិសេស​ ដែលរួមមានស្បៀងអាហារ និងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗ ទៅដល់ប្រជាជននៅក្នុងទីក្រុង Kaesong ជិតព្រំដែនកូរ៉េខាងត្បូង បន្ទាប់ពីត្រូវបានបិទទ្វារ​

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​បាន​រាយការណ៍កាលពីថ្ងៃអាទិត្យថា គណបក្សកាន់អំណាចរបស់កូរ៉េខាងជើង បានបញ្ជូនកញ្ចប់ជំនួយពិសេស​ រួមមានស្បៀងអាហារ និងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗ ទៅដល់ប្រជាជនដែលរស់នៅក្នុងទីក្រុង Kaesong ជិតព្រំដែនកូរ៉េខាងត្បូង បន្ទាប់ពីត្រូវបានបិទទ្វារ​ ដោយសារ​បញ្ហា​បារម្មណ៍ពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទីក្រុង Kaesong 
ទីក្រុង Kaesong 

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសអាសន្ន និង​សម្រេចឱ្យបិទទីក្រុង Kaesong ក្បែរព្រំដែន​កាលពីខែមុន បន្ទាប់ពី​បុរសម្នាក់ ដែល​​រត់​ទៅ​កូរ៉េខាងត្បូងកាលពីឆ្នាំ ២០១៧ បានធ្វើដំណើរឆ្លងកាត់ព្រំដែន​ចូលមកទីក្រុង Kaesong ​វិញ ហើយត្រូវបានអាជ្ញាធរធ្វើតេស្តរកឃើញរោគសញ្ញាដូចទៅនឹងជំងឺកូវីដ១៩។ 

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន

ទីក្រុងព្យុងយ៉ាងមិនទាន់បានបញ្ជាក់ពី​ករណីឆ្លងនៃជំងឺកូវីដ១៩ ណាមួយនៅឡើយទេ ប៉ុន្តែអាជ្ញាធរ​បាននឹងកំពុងចាត់វិធានការរក្សាគម្លាត និងបង្កើនការ​តាមដានសុខភាពក្នុងទីក្រុងយ៉ាងតឹងរ៉ឹង ​ហើយព្រមទាំងបានផ្តល់នូវ​ឧបករណ៍ធ្វើតេស្ត ក៏ដូចជាឧបករណ៍វេជ្ជសាស្ត្រផ្សេងៗទៀត។

ទីក្រុង Kaesong ត្រូវបិទទ្វារ ដោយសារបញ្ហាបារម្មណ៍ពីជំងឺកូវីដ១៩
ទីក្រុង Kaesong ត្រូវបិទទ្វារ ដោយសារបញ្ហាបារម្មណ៍ពីជំងឺកូវីដ១៩

សូមជម្រាបដែរថា រហូតមកដល់ពេលនេះ អាជ្ញាធរកូរ៉េខាងជើងមិនទាន់បញ្ជាក់ជាផ្លូវការ ថាតើបុរសដែលត្រឡប់មកទីក្រុង Kaesong ​វិញនោះ មានផ្ទុកជំងឺកូវីដ១៩ ឬយ៉ាងណានោះទេ។ ប៉ុន្តែបើតាមមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង បានឱ្យដឹងថា មុនពេលឆ្លងកាត់ព្រំដែន ​បុរសម្នាក់នោះត្រូវបានគេធ្វើតេស្ត ដោយរកមិនឃើញរោគសញ្ញាជំងឺកូវីដ១៩ទេ ហើយចំណែកមនុស្ស ២នាក់ទៀត ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគាត់ ​ក៏​មិន​មានលទ្ធផលវិជ្ជមាននៃកូវីដ១៩ដែរ៕

អាជ្ញាធរកូរ៉េខាងជើង បានប្រកាសអាសន្ន និង​សម្រេចឱ្យបិទទីក្រុង Kaesong ក្បែរព្រំដែន​កាលពីខែមុន
អាជ្ញាធរកូរ៉េខាងជើង បានប្រកាសអាសន្ន និង​សម្រេចឱ្យបិទទីក្រុង Kaesong ក្បែរព្រំដែន​កាលពីខែមុន
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T