យោងតាមគេហទំព័រ DailyMail បានអោយដឹងថា មានសត្វឆ្កែចចកមួយក្បាល យំខ្សឹបខ្សួល នៅពីមុខផ្នូរ ម្ចាស់ស្រីចំណាស់ របស់វា យ៉ាងកំសត់។

វីដេអូដែលកម្រនឹងជួបប្រទះនេះ បានដាក់បង្ហោះក្នុងគេហទំព័រ YouTube កាលពីថ្ងៃទី ១២ ខែ មេសា ដោយអ្នកប្រើប្រាស់ ម្នាក់ឈ្មោះ SarahVarley13។ អ្នកប្រើប្រាស់រូបនេះ ថែមទាំងបានបញ្ជាក់ទៀតថា សត្វឆ្កែចចក ដែលយំមុខផ្នូរ យ៉ាងកំសត់នោះ មានឈ្មោះ Wiley។

នៅក្នុងវីដេអូ រយៈពេល ១០វិនាទីនេះ គេអាចមើលឃើញ សត្វឆ្កែចចក ដែលស្រលាញ់ចូលចិត្ត ម្ចាស់ស្រីចំណាស់យ៉ាងខ្លាំង នោះ ក្រាបទៅលើផ្នូរ យំខ្សឹបខ្សួល ហាក់ដូចជា នឹកស្រណោះ ម្ចាស់របស់វា។

គូររំលឹកថា ចាប់តាំងពីវីដេអូនេះ បានបង្ហោះក្នុងគេហទំព័រ YouTube វីដេអូនេះ បានប្រមូលអ្នកទទូល រហូតបាន 362,000 ដង។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះវីដេអូនេះ? សូមទស្សនា






ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]