មើលសឹងមិនចង់ស្គាល់ ក្រោយ Taew លេងខ្លួនយ៉ាងដូច្នេះ

//s4.kh1.co/74/74eb9726ec7570ca0ea6bd921a4d3e790e3b0a73.jpg
តារា & កម្សាន្ដ

 ០៩-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មួយរយៈចុងក្រោយនេះ ហ្វេនៗតែងតែសង្កេតឃើញថា Taew Natapohn កាន់តែលេងខ្លួនស៊ិចស៊ីបង្អួតរាង លើបណ្ដាញសង្គមជានិច្ច។

ថៃ៖  Taew Natapohn ជាតារាស្ដែងស្រីលំដាប់ជាមួយមុខរបស់ប្រទេសថៃម្នាក់ ដែលមានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនគ្រប់ទិសទី មិនថាក្នុងស្រុក ឬក្រៅស្រុក។ ជាពិសេស យើងអាចនិយាយបានថា នាងជាតារាស្រីរួមរូបដែលមានទេកោសល្យខ្ពស់អាចសម្ដែងបានគ្រប់តួអង្គតែម្ដង មិនតែប៉ុណ្ណោះរូបសម្រស់នាងក៏ស្រស់ស្អាតលេចធ្លោទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បើងាកមកមើលរូបសម្ផស្ស  Taew Natapohn នាពេលបច្ចុប្បន្ននេះវិញឃើញថា នាងនៅតែមានសម្រស់ស្រស់សោភាគួរឲ្យទាក់ទាញដដែល បើទោះបីតារាស្រីរូបនេះ ឈានដល់វ័យ ៣១ឆ្នាំក៏ពិតមែន។ ក្រៅពីមានសម្រស់ស្អាតហើយ បើក្រឡេកទៅមើលស្ទាយ៍តែងខ្លួនក្នុងរយៈពេលចុងក្រោយមកនេះ នាងកាន់តែហ៊ានស្លៀកឈុតស៊ិចស៊ីបង្ហាញរាងតូចច្រឡឹងជាញឹកញាប់ផងដែរ។ ដោយរាល់រូបភាព តារាស្រីរូបនេះបង្ហោះម្ដងៗ មានហ្វេនៗតែងតែលាន់មាត់លួចសរសើរពីនាងស្ទើរតែគ្រប់ពេល។

ដោយឡែក មុននេះបន្តិច  Taew Natapohn លេងស្លៀកឈុតស៊ិចស៊ីបហ្ងោះរូបទៀតហើយ តែបែរជាតារាស្រីរូបនេះ ប្ដូរស្ទីលមករៀបចំខ្លួនយ៉ាងប្លែកភ្នែកខ្លាំងតែម្ដង ជាពិសេស រូបភាពថ្មីអមជាមួយស្ទាយ៍ថ្មីនេះ មើលទៅនាងមួយភ្លែកសឹងតែមិនស្គាល់ទៅហើយ។ ក្នុងនោះដែរ រូបភាពថ្មីនេះ នាងបានរៀបចំខ្លួន មើលទៅបែបសាមញ្ញ តែមានភាពច្នៃប្រឌិត រួមជាមួយនឹងសម្រស់នាងផងនោះ កាន់តែធ្លោឲ្យសម្រស់តារាស្រីរូបនេះមានទាក់ទាញជាមុនថែមមួយកម្រិត៕

សូមទស្សនារូបភាពខាងក្រោម៖​

 Taew Natapohn
 Taew Natapohn
 Taew Natapohn
 Taew Natapohn
 Taew Natapohn
 Taew Natapohn
 Taew Natapohn
 Taew Natapohn
 Taew Natapohn
 Taew Natapohn
 Taew Natapohn
 Taew Natapohn
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T