មានបងប្អូនស្រីបីនាក់ អាយុ៤ឆ្នាំដូចគ្នា តែអ្វីដែលគួរឲ្យចំលែកនោះ គឺពួកគេមិនមែនជាកូនភ្លោះទៅវិញ។ Cara គឺជាបងស្រីគេ ដែលមានអាយុតែ៩ខែប៉ុណ្ណោះ នៅពេលដែលប្អូនស្រីភ្លោះពីរទៀតបានកើត។

ម្ដាយរបស់ក្មេងៗទាំងបី Tessa Signh អាយុ៤០ឆ្នាំ មានផ្ទៃពោះជាលើកទីពីរ ក្រោយពីសម្រាលកូនទី១បាន ១២សប្ដាហ៍ ហើយកូនដែលនៅក្នុងពោះលើកនេះគឺជាកូនភ្លោះ ថែមទៀតផង ដែលកើនក្នុង ២៨សប្ដាហ៍។ មានន័យថា គាត់បង្កើកូនបាន ៣នាក់ក្នុងរយៈពេល១ឆ្នាំ តែកូនៗទាំង៣នោះ មិនមែនជាកូនភ្លោះបីនោះទេ ផ្ទុយទៅវិញពួកគេមានអាយុដូចគ្នា។

មានមនុស្សជាច្រើនបានសួរទៅអ្នកស្រី Signh ថាពួកគេមានអាយុដូចគ្នា តែហេតុអ្វីមិនមែនជាកូនភ្លោះបីទៅវិញ?

អ្នកស្រី Signh បានប្រាប់ដល់អ្នកសារព័ត៌មានថា គាត់ និងប្ដីរបស់គាត់ Daynie ចង់បានកូនដែលមានអាយុប៉ិនៗគ្នា ហេតុដូចនេះហើយក្រោយពីកើតបាន Cara បីខែ ពួកគាត់ក៏ចាប់ផ្ដើមយកកូនមួយទៀត តែវាពិតជាអស្ចារ្យណាស់ បែរជាបានកូនភ្លោះទៅវិញ។ ពួកគេទាំងបី តែងតែនៅជាមួយគ្នា សូមបីតែដេកក៏ដេកលើគ្រែតែមួយដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ករណីនេះ?


អ្នកនៅកណ្ដាលគេជា Cara

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]