យ៉ាងហោចណាស់ ១៨នាក់ស្លាប់ ក្រោយយន្តហោះឥណ្ឌាមួយគ្រឿងបានរត់រអិលចេញពីផ្លូវពេលកំពុងចុះចត (មានវីដេអូ)

//s4.kh1.co/00/00fe99c261100f5daa7b9758443f48d3bf705bcb.jpg
សង្គម

 ១០-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្នុងហេតុការណ៍គ្រោះថ្នាក់នោះ មានមនុស្សយ៉ាងហោចណាស់ចំនួន ១៨នាក់បានស្លាប់ រួមទាំងអាកាសយានិក០២នាក់ និង ៣០នាក់ផ្សេងទៀតរបួលធ្ងន់ធ្ងរ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ឥណ្ឌា៖ បើតាមភ្នាក់ងារ CNN បានផ្សាយកាលពីម្សិលមិញថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India Express មួយគ្រឿងបានធ្លាក់នៅរដ្ឋ Kerala នៃប្រទេសឥណ្ឌាខាងត្បូង បន្ទាប់ពីបានរត់ចេញពីផ្លូវ ហើយដាច់ជាពីរកំណាត់ ខណៈពេលចុះចតនៅអាកាសយាន្តដ្ឋានអន្តរជាតិ Kozhikode Calicut Airport។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងហេតុការណ៍គ្រោះថ្នាក់នោះ លោក CV Anand បានបញ្ជាក់ថា មានមនុស្សយ៉ាងហោចណាស់ចំនួន ១៨នាក់បានស្លាប់ រួមទាំងអាកាសយានិក០២នាក់ និង ៣០នាក់ផ្សេងទៀតរបួលធ្ងន់ធ្ងរ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

យន្តហោះដែលធ្លាក់
យន្តហោះដែលធ្លាក់

រដ្ឋមន្រ្តីអាកាសចរណ៍ស៊ីវិលលោក Hardeep Singh Puri បានឲ្យដឹងថា ជើងហោះហើរលេខ IX-1344 ដែលបានហោះហើរពីទីក្រុងឌូបៃ ទៅ Kizhikode Calicut Airport ដែលមានផ្ទុកមនុស្សចំនួន ១៩០នាក់ នៅលើយន្តហោះ Air India Express ដោយបានហោះហួសផ្លូវហោះហើរក្នុងស្ថានភាពវស្សា “បានធ្លាក់ចុះក្នុងកម្ពស់ ៣៥ ហ្វីតទៅក្នុងជម្រាលមួយមុនពេលបែកជាពីរបំណែក”។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោមមនុស្ស ១៩០នាក់ មានអ្នកដំណើរចំនួន ១៧៤នាក់ ទារក ១០នាក់ អ្នកបើកយន្តហោះ ២នាក់ និងក្រុមយានិក ៤នាក់ នៅលើយន្តហោះនោះ៕

យន្តហោះដែលបានគ្រោះថ្នាក់
យន្តហោះដែលបានគ្រោះថ្នាក់
យន្តហោះដែលបានគ្រោះថ្នាក់
យន្តហោះដែលបានគ្រោះថ្នាក់
យន្តហោះដែលបានគ្រោះថ្នាក់
យន្តហោះដែលបានគ្រោះថ្នាក់
យន្តហោះដែលបានគ្រោះថ្នាក់
យន្តហោះដែលបានគ្រោះថ្នាក់
យន្តហោះដែលបានគ្រោះថ្នាក់
យន្តហោះដែលបានគ្រោះថ្នាក់
ផែនទីពី Dubai មកកាន់ Kerala
ផែនទីពី Dubai មកកាន់ Kerala

សូមទស្សនាវីដេអូខាងក្រោម៖

SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយម៉ោងមុន
//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T