ស្គាល់ពួកគាត់ទេ? តារាជើងចាស់ ដែលកម្រនឹងបាត់មុខពេល Kim Soo Hyun និង Lee Min Ho ថតរឿងថ្មី!

//s4.kh1.co/c3/c3c17837215cd13ae029459739c44e4db1784605.jpg
តារា & កម្សាន្ដ

 ០៩-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មិនមែនតួឯកមែន តែតួអង្គដែលតារាជើងចាស់ទាំងពីរធ្លាប់បានសម្ដែងជាមួយ Kim Soo Hyun និង Lee Minho សុទ្ធសឹងតែជាតួសំខាន់ ធ្វើឲ្យសាច់រឿងដំណើរការ កាន់តែរលូន។ តើមានហ្វេនៗ K Drama ប៉ុន្មាននាក់ ដែលថាមិនស្គាល់ពួកគាត់?

កូរ៉េខាងត្បូង ៖ ហ្វេនៗដែលនិយមតាមដាន រឿងភាគកូរ៉េ ប្រាកដជាចំណាំមុខពួកគាត់ទាំងពីរបានយ៉ាងច្បាស់ ដែលពួកគាត់សុទ្ធសឹងតែជាតារាសម្ដែង វ័យចំណាស់ ក្នុងវិស័យសិល្បៈកូរ៉េ ប៉ុន្តែតែងតែបង្ហាញខ្លួន ក្នុងរឿងភាគថ្មីជាញឹកញាប់ នោះគឺតារាសម្ដែងស្រីវ័យ ៨២ ឆ្នាំ Kim Young-ok និងតារាសម្ដែងប្រុសវ័យ ៦៦ឆ្នាំ Kim Chang-wan

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាជើងចាស់ទាំងពីរ ត្រូវបានគេស្គាល់ថា ជាតួអង្គសំខាន់ នៅក្បែរតួឯកប្រុសទាំងពីររបស់យើង គឺ Lee Minho និង Kim Soohyun។ ដោយតារាស្រី Kim Young-ok ធ្លាប់បានសម្ដែងជាតួអ្នកមើលថែ Lee Minho ក្នុងរឿងភាគល្បីដល់ទៅពីរ គឺរឿង The King: Eternal Monarch និងរឿង Boys Over Flowers

ចំណែកឯ Kim Soohyun ក៏មានតួអង្គបុរសចំណាស់ម្នាក់ សម្ដែងដោយលោក Kim Chang-wan តែងតែនៅក្បែរ និងផ្ដល់ប្រឹក្សាដ៏ល្អសម្រាប់លោក នៅក្នុងរឿងភាគល្បីដល់ទៅពីរ គឺរឿង My Love from the Star និងរឿងភាគថ្មីកំពុងតែល្បី It's Okay to Not Be Okay

ទោះបីជារឿងភាគនីមួយៗ បានបង្ហាញពីភាពសំខាន់របស់តួអង្គឯក នៅក្នុងរឿង ប៉ុន្តែហ្វេនៗដែលបានទស្សនា រឿងភាគទាំងនោះហើយ ពួកគេបានលើកឡើងជារឿយៗថា តួអង្គមនុស្សវ័យចំណាស់ទាំងពីរ ជាមនុស្សសំខាន់នៅក្នុងរឿង ដែលតែងតែជួយលួងលោម និងដោះស្រាយបញ្ហាដល់តួឯក ធ្វើឲ្យសាច់រឿងដំណើរការទៅយ៉ាងរលូន៕

តើប្រិយមិត្តស្គាល់ពួកគាត់ទាំងពីរដែរឬទេ?

ប្រភព ៖ Kimmy Latte

តោះមកទស្សនារូបភាពខាងក្រោម ៖

Lee Min Ho និងលោកយាយ Kim Young-ok ក្នុងរឿង Boys Over Flowers
Lee Min Ho និងលោកយាយ Kim Young-ok ក្នុងរឿង Boys Over Flowers
Lee Min Ho និងលោកយាយ Kim Young-ok ក្នុងរឿង The King
Lee Min Ho និងលោកយាយ Kim Young-ok ក្នុងរឿង The King
Lee Min Ho និងលោកយាយ Kim Young-ok ក្នុងរឿង The King
Lee Min Ho និងលោកយាយ Kim Young-ok ក្នុងរឿង The King
លោកយាយ Kim Young-ok
លោកយាយ Kim Young-ok
លោក Kim Chang-wan និង Kim Soo Hyun ក្នុងរឿង It's Okay to Not Be Okay

លោក Kim Chang-wan និង Kim Soo Hyun ក្នុងរឿង My Love from the Star
លោក Kim Chang-wan និង Kim Soo Hyun ក្នុងរឿង My Love from the Star
លោក Kim Chang-wan
លោក Kim Chang-wan
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T