ស្ងាត់ៗ New និង Now នាំគ្នា​មកផ្អែមល្ហែម នៅឯសមុទ្រធ្វើមិនដឹង

//s4.kh1.co/ca/ca5e9f75d697365c330ecaa8afd970542446b804.jpg
តារា & កម្សាន្ដ

 ០៩-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

គឺជាគូស្នេហ៍ក្នុងរង្វង់សិល្បៈមួយទៀតហើយ ដែលកំពុងតែធ្វើឲ្យហ្វេនៗកាន់តែរំភើបជំនួស បន្ទាប់ពីតារាប្រុសស្រីទាំងពីរ រវាងលោក លោក New Wongsakorn និង នាង Now Tisanart បានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងស្អិតរមួត ក្នុងដំណើរកម្សាន្តទៅកាន់សមុទ្រ ផងដែរ។

ថៃ៖ មិនឲ្យចាញ់គូស្នេហ៍ដទៃនោះទេ សម្រាប់ គូស្នេហ៍ តារាសម្ដែងប្រុសស្រី លោក New Wongsakorn និង នាង Now Tisanart បន្ទាប់ពីមានបានសាងស្នេហ៍នឹងគ្នា អស់មួយរយៈពេល អ្នកទាំងពីរកាន់តែ បង្ហាញរសជាតិស្នេហ៍ដ៏ពេញលេញ មានទាំងភាពផ្អែមល្ហែម និង រ៉ូមែនទិក ខណៈពេលដែលកំពុងចំណាយពេលវេលាជាមួយគ្នាម្ដងៗថែមទៀតផង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ អ្នកទាំងពីរ ក៏បានបង្ហាញឈុតឆាកដ័ផ្អែមល្ហែមសារជាថ្មី ខណៈពេលដែលបានធ្វើដំណើរទៅកម្សាន្តនៅឯសមុទ្រ ព្រមជាមួយនឹង ទេសភាពដ៏ស្រស់ស្អាតផងដែរ។ អ្វីដែលធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍បំផុតនោះគឺ អ្នកទាំងពីរ បានបង្ហាញរូបភាពដ៏រ៉ូមែនទិក ពោរពេញដោយក្ដីស្រលាញ់ ក្នុងឈុតហែលទឹកដ៏ស៊ិចស៊ី នៅក្នុងអាងហែលទឹកជាមួយគ្នា ប្រកបដោយក្ដីសុខជាទីបំផុត។

ចំពោះហេតុការណ៍នេះ មិនត្រឹមតែមានហ្វេនៗចូលមកបញ្ចេញមតិសរសើរនោះទេ សូម្បីតែមិត្តភក្តិនៅក្នុងរង្វង់សិល្បៈ ក៏បានសម្ដែងក្ដីរីករាយ ព្រមទាំងលួចច្រណែនពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរបែបនេះ ផងដែរ ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

New Wongsakorn 
New Wongsakorn 
New Wongsakorn 
New Wongsakorn 
Now Tisanart 
Now Tisanart 
Now Tisanart 
Now Tisanart 
Now Tisanart 
Now Tisanart 
New និង Now
New និង Now
 Now និង New
 Now និង New
New និង Now
New និង Now
New និង Now
New និង Now
New និង Now
New និង Now
New និង Now
New និង Now
New និង Now
New និង Now
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T