សល់មួយភាគទៀតចប់ តែចំណាត់ថ្នាក់រឿង It’s Okay To Not Be Okay កើនឡើងស្រឺតៗ

//s4.kh1.co/a1/a1cd3366e30392c768ed9b0286f011d4dc6adc8c.jpg
តារា & កម្សាន្ដ

 ០៩-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

រឿងភាគថ្មីដ៏ល្បីមួយនេះ ទទួលបានការពោលសរសើរថា អាចរក្សាចំណាត់ខ្ពស់បាន ចាប់តាំងពីភាគដំបូង រហូតមកដល់ភាគជិតបញ្ចប់ ដែលនេះជាកំណត់ត្រាថ្មី សម្រាប់រឿងភាគទូរទស្សន៍របស់ប៉ុស្ដិ៍ tvN។ រង់ចាំតាមដានទស្សនា ភាគបញ្ចប់នៅយប់នេះ ទាំងអស់គ្នា។

កូរ៉េខាងត្បូង ៖  រឿងភាគមនោសញ្ចេតនាដ៏ល្បីកក្រើកថ្មី របស់ប៉ុស្តិ៍ទូរទស្សន៍ tvN គឺរឿង It’s Okay To Not Be Okay ទទួលបានការចាប់អារម្មណ៍ពីហ្វេនៗ ជាច្រើនប្រទេស នៅជុំវិញពិភពលោក តាំងពីចាក់ផ្សាយដំបូង រហូតមកដល់ពេលបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម Nielsen Korea នៅថ្ងៃទី ៨ ខែសីហា ម្សិលមិញនេះ បានឲ្យដឹងថា ចាក់ផ្សាយកាលពីយប់មិញ គឺភាគទី ១៥ រឿងនេះទទួលបានចំណាត់ថ្នាក់ជាមធ្យម ៦,៥ ភាគរយ ដែលចំណាត់ថ្នាក់ខ្ពស់បំផុតគឺ ៧,០ ភាគរយ។

ជាលទ្ធផល រឿងនេះទទួលបានចំណាត់ថ្នាក់ខ្ពស់ដំបូងគេ បើប្រៀបនឹងប៉ុស្តិ៍ទូរទស្សន៍ផ្សេងៗ។

ការវាយតម្លៃនេះ បានបង្ហាញថា រឿង It’s Okay To Not Be Okay មិនត្រឹមតែបានបង្កើតកំណត់ត្រាផ្ទាល់ខ្លួនថ្មី សម្រាប់រឿងភាគកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែរឿងនេះក៏ត្រូវបានគេកត់សម្គាល់ ចាប់តាំងពីការចាក់ផ្សាយរឿងនេះ ភាគដំបូង កាលពីខែមិថុនា ហើយនៅតែបន្តទទួលបានការគាំទ្រខ្លាំង រហូតដល់ភាគចុងក្រោយ ដែលនឹងចាក់ផ្សយនៅយប់នេះ៕

ទស្សនារូបភាពខាងក្រោម ៖

  រឿង It’s Okay To Not Be Okay
  រឿង It’s Okay To Not Be Okay
  រឿង It’s Okay To Not Be Okay
  រឿង It’s Okay To Not Be Okay
  រឿង It’s Okay To Not Be Okay
  រឿង It’s Okay To Not Be Okay
  រឿង It’s Okay To Not Be Okay
  រឿង It’s Okay To Not Be Okay
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T