មិនមែនមានតែSelena Gomez ឯណា! George Clooneyនិង ភរិយា ក៏បានបរិច្ចាគប្រាក់ ១០មុឺនដុល្លារ ដល់ប្រទេសលីបង់ដែរ

//s4.kh1.co/d0/d039f73cd5589beafd39fbdc078b32bf29b38a58.jpg
តារា & កម្សាន្ដ

 ០៩-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មិនឲ្យចាញ់ Selena Gomez តារាសម្តែង George Clooneyនិង ភរិយាឈ្មោះ Amal Clooney បានបរិច្ចាគប្រាក់រហូតដល់១០០,០០០ ដុល្លារ ដល់ប្រទេសលីបង់។

បរទេស៖ កាលពីពេលថ្មីៗនេះ តារាសម្តែង George Clooneyនិង ភរិយាឈ្មោះ Amal Clooney បានបរិច្ចាកប្រាក់រហូតដល់១០០,០០០ ដុល្លារ ដល់ប្រទេសលីបង់ ដែលកំពុងតែរងការខូចខាតខ្លាំង ដោយសារតែមានករណីផ្ទុះដ៏កក្រើកនៅក្នុងទីក្រុង Beirut ប្រទេសលីបង់ ដែលបណ្តាលឱ្យមនុស្ស បានស្លាប់និងរងរបួសរាប់ពាន់នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកតារាប្រុសស្រីជាប្រពន្ធមួយគូនេះ បានសម្តែងនូវសេចក្តីសោកស្តាយចំពោះហេតុការណ៍ដែលបានកើតឡើងនេះជាពន់ពេក ដោយពួកគេបានចំណាយលុយផ្ទាល់ខ្លួនសរុប១០០,០០០ ដុល្លារ ទៅលើកម្មវិធីសប្បុរសធម៌៣ផ្សេងៗគ្នារបស់ប្រទេសលីបង់ផងដែរ។

ក្រោយពីបានឃើញដូច្នេះហ្វេនជាច្រើន បានសម្តែងពីសេចក្តីរំភើបត្រេកអរចំពោះ ប្រជាជនលីបង់ផងដែរ ដែលមានអ្នកជួយជាបន្តបន្ទាប់ដល់ប្រទេសមួយនេះ ដែលកំពុងតែរងការខូចខាតយ៉ាងសម្បើម។

ជាចុងក្រោម George Clooneyនិង Amal Clooney បានអំពាវនាវដល់សប្បុរសជនទាំងអស់ដែលមានទ្រព្យសម្បត្តិច្រើនហូរហៀរនិង មានលទ្ធភាពគ្រប់គ្រាន់ សូមជួយប្រទេសមួយនេះ ដូចអ្វីដែលលោកនិង Selena Gomez បានធ្វើកាលពីពេលថ្មីៗនេះផងដែរ៕

Amal Clooneyនិង George Clooney
Amal Clooneyនិង George Clooney
Amal Clooneyនិង George Clooney
Amal Clooneyនិង George Clooney
Amal Clooneyនិង George Clooney
Amal Clooneyនិង George Clooney
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T