កូនមួយហើយ តែ ចរិយា ពេជ្រ នៅតែស្លៀកស៊ិចស៊ីបានសមដដែល

//s6.kh1.co/be/be75576a4908a315f2a9267f656655b5c188c8f0.jpg
តារា & កម្សាន្ដ

 ០៩-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ជាការពិតណាស់ តារាសម្ដែង ចរិយា ពេជ្រ មិនថាស្លៀកពាក់ក្នុងឈុតអ្វីនោះទេ នាងតែងតែត្រូវបានគេសរសើរគ្រប់គ្នា ទៅលើសម្រស់របស់នាង ថាស្អាតគ្រប់កាលៈទេសៈតែម្ដង។

ភ្នំពេញ៖ ជាការពិតណាស់ ក្រោយពេលដែលរៀបការ មានគ្រួសាររួចជាច្រើនឆ្នាំកន្លងមក យើងឃើញថា តារាសម្ដែង  ចរិយា ពេជ្រ កំពុងមានសុភមង្គលក្នុងគ្រួសារកាន់តែខ្លាំងឡើង ពិសេសនៅពេលដែលនាងទទួលបានកូនជាទីស្រលាញ់ម្នាក់ទុកជាចំណងដៃផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ទន្ទឹមនឹងនេះដែរ ជាមួយនឹងការបំពេញតួនាទីមើលថែគ្រួសារបានយ៉ាងល្អហើយ ការងារសិល្បៈ និងមុខរបរផ្ទាល់ក៏មមាញឹកច្រើនទៀត តែយ៉ាងណាក៏ដោយ ក៏តារាស្រីរូបនេះ នៅតែអាចថែទាំសម្រស់របស់ខ្លួន បានស្រស់ស្អាត មិនឲ្យចាស់តាមវ័យឡើយ។

ពិសេស បើងាកមកមើលរូបសម្រស់របស់តារាស្រីរូបនេះវិញបច្ចុប្បន្ន ទោះបីជាមានកូនរួចមកហើយយ៉ាងណាក៏ដោយ តែបើងាកមកមើលលើការតែងខ្លួនរបស់នាងវិញ គឺនៅតែងតែទាក់ទាញ ស៊ីវិល័យជានិច្ច។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ថ្មីៗនេះ ចរិយា ពេជ្រ បានរំលេចសម្រស់របស់ខ្លួនជាមួយនឹង ការស្លៀកពាក់ឈុតសិចស៊ី បញ្ចេញសាច់ដ៏សខ្ចីរបស់នាងនោះ មើលទៅពិតជាស្រស់ស្អាត និងនៅតែសាកសម មិនចាញ់កាលនៅពីក្រមុំឡើយ ដែលតាមរយៈគ្រប់រូបភាពទាំងនោះ ធ្វើឲ្យគ្រប់គ្នាដែលជាអ្នកគាំទ្រ ពេញចិត្ត និងសរសើរគ្រប់គ្នាផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

 ចរិយា ពេជ្រ
 ចរិយា ពេជ្រ
 ចរិយា ពេជ្រ
 ចរិយា ពេជ្រ
 ចរិយា ពេជ្រ
 ចរិយា ពេជ្រ
 ចរិយា ពេជ្រ
 ចរិយា ពេជ្រ
 ចរិយា ពេជ្រ
 ចរិយា ពេជ្រ
ចរិយា ពេជ្រ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T