Mina អតីតសមាជិកក្រុម AOA ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីប៉ុនប៉ងធ្វើអត្តឃាត

//s4.kh1.co/a3/a3799bb8906f83d69cd5b3f1b167e2bd5bbe9405.jpg
តារា & កម្សាន្ដ

 ០៩-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីបានបង្ហោះសារថា នាងចង់សម្លាប់ខ្លួន ក្រោយមកមិនប៉ុន្មាន Mina ត្រូវបានគេបញ្ជូនទៅបន្ទប់សង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យក្បែរនោះ។ ជាសំណាងល្អ​​ បច្ចុប្បន្ននាងមិនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដល់អាយុជីវិតទេ។

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះ អតីតសមាជិក ក្រុមចម្រៀងស្រី AOA នាង Mina ដែលត្រូវបានគេបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យនៅជិតបំផុត បន្ទាប់ពីនាងប៉ុនប៉ងសម្លាប់ខ្លួន។ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍នេះបានកើតឡើង នៅពេលទីភ្នាក់ងារផលិតកម្មរបស់ Mina បានចេញសេចក្តីប្រកាសភ្លាមៗ បន្ទាប់ពីបានឃើញ ការបង្ហោះរបស់ Mina ប៉ុន្តែក្រោយមក នាងក៏បានលុបចោលវិញភ្លាមៗ។

ការបង្ហោះរបស់នាង មានខ្លឹមសារថា ៖

ខ្ញុំមិនចង់ទៅដោយអយុត្តិធម៌ទេ។ ទាំង Shin Jimin ទាំង Han SungHo និង Kim Seolhyun រស់នៅយ៉ាងស្រួល។ ម៉ាក់ បងស្រី និងក្រុមគ្រួសារខ្ញុំ មិនអាចនិយាយអ្វីទាំងអស់ ហើយប្រហែលជាបានត្រឹមតែយំ បើទោះបីជាពួកគេមិនបានធ្វើអ្វីខុសក៏ដោយ។ ផ្តល់សំណងដល់ពួកគេទាំងអស់ សម្រាប់ភាពតានតឹងផ្លូវចិត្ត។ សូមផ្តល់ឱ្យពួកគេ ឲ្យបានច្រើន។ អ្នកជាប្រភេទមនុស្សដែលដឹងតែរឿងលុយ។ គណនីនេះមិនត្រូវបានដោះស្រាយ ឱ្យបានត្រឹមត្រូវនោះទេ កិច្ចសន្យាមានរយៈពេល ៨ ឆ្នាំ ហើយមិនមានការបែងចែក ការចំណាយសម្រាប់បំណុលរបស់អ្នកហ្វឹកហាត់ខុសច្បាប់ ចំនួន ៣ ពាន់លានវ៉ុន (២,៥២២,៧៥៨,៨០ ដុល្លារ)។ អ្នកមិនបានឆ្លើយតបខ្ញុំទេ នៅពេលដែលខ្ញុំទាក់ទងអ្នក រហូតដល់ទីបញ្ចប់។ អ្នកជាមនុស្សដែលគ្មានទំនួលខុសត្រូវ! អ្នកមិនដឹងទេ ខ្ញុំត្រូវបានគេព្យាបាលរយៈពេល ១១ ឆ្នាំ! អ្នកឈរមើល ឬអ្វីក៏ដោយសូមស្តាប់ដោយយកចិត្តទុកដាក់។ មនុស្សទាំងអស់នោះ ដូចជាសំរាម ដែលខ្ញុំមិនអាចពិពណ៌នាបាន។ តើអ្នកស្គាល់ទេ? ប្រភេទមនុស្សដែលនឹងជំរុញឱ្យមនុស្សស្លាប់ ដោយមិនដឹងខ្លួន! ខ្ញុំសប្បាយចិត្តណាស់ ប៉ុន្តែខ្ញុំចង់ទៅ។ វាឈឺចាប់ណាស់ ដែលត្រូវនៅទីនេះ។ កុំមកចូលរួមបុណ្យសពខ្ញុំ ពេលខ្ញុំស្លាប់។ អ្នកកខ្វក់ណាស់។ ពេលខ្ញុំស្លាប់ទៅ ខ្ញុំនឹងធ្វើទារុណកម្មអ្នកទាំងអស់គ្នា។ ខ្ញុំមិនអាចរស់នៅជាមួយអំពើអាក្រក់នេះបានទេ!

Mina

ទោះជាយ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេ ដែល Mina បានព្យាយាមធ្វើបាបខ្លួនឯងបែបនេះ ចាប់តាំងពីតារាស្រីរូបនេះ ជាប់រឿងអាស្រូវជាមួយ អតីតសមាជិករួមក្រុមរហូតមក នាងក៏មានជំងឺបាក់ទឹកចិត្តបែបនេះ៕

សូមទស្សនារូបខាងក្រោម ៖

Mina
Mina
Mina
Mina
Mina
Mina
Mina
Mina
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T