ញាក់សាច់! បុរសម្នាក់ រើសបានកូនឆ្មាអនាថាមួយក្បាលយកទៅចិញ្ចឹម ប៉ុន្មានថ្ងៃក្រោយមកទើបដឹងថាវាជា... (មានវីដេអូ)

//s4.kh1.co/aa/aa87f1fe2c6bd5c134ed68307617689c08f044bb.jpg
សង្គម

 ០៩-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

បុរសម្នាក់ជាអ្នកភូមិ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីដឹងថាសត្វចិញ្ចឹមថ្មីរបស់គាត់ជាកូនតោភ្នំ ហើយមិនមែនជាកូនឆ្មាដ៏គួរឲ្យស្រលាញ់ដូចដែលគាត់បានគិតឡើយ។

កូឡុំប៊ី៖ បុរសម្នាក់ជាអ្នកភូមិឈ្មោះថា Elber Guzman មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីដឹងថាសត្វចិញ្ចឹមថ្មីរបស់គាត់ជាកូនតោភ្នំ ហើយមិនមែនជាកូនឆ្មាដ៏គួរឲ្យស្រលាញ់ដូចដែលគាត់បានគិតឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីសប្ដាហ៍មុនកន្លងទៅនេះ លោក Elber បានធ្វើដំណើរដោយម៉ូតូ នៅទីជនបទមួយភាគកណ្ដាលខាងលិចនៃខេត្ត Tolima ហើយក៏ប្រទះឃើញសត្វតូចមួយក្បាលនៅលើចិញ្ចើមផ្លូវ។ ឃើញដូច្នេះ គាត់បានជឿជាក់ថាវាគឺជាកូនឆ្មា និងសម្រេចចិត្តយកវាទៅមើលថែនៅផ្ទះ ដោយសង្ឃឹមដែរថានឹងអាចរកអ្នកជិតខាងណាម្នាក់ស្ម័គ្រចិត្តចិញ្ចឹមវាផងដែរ។

មិនយូរប៉ុន្មាន លោក Elber បានសង្កេតឃើញថា សត្វចិញ្ចឹមរបស់គាត់មានអត្តចរិតប្លែកពីសត្វឆ្មាដទៃ ហើយគាត់ក៏បានស្រាវជ្រាវព័ត៌មាននៅលើបណ្ដាញអុីនធឺណេត ដោយឃើញថា កាលពីខែមិថុនាកន្លងទៅ មន្ត្រីខេត្តបានប្រទះឃើញកូនតោភ្នំមួយក្បាល ដែលមានភិនភាគដូចទៅនឹងសត្វដែលគាត់បានជួយសង្គ្រោះអីចឹងដែរ។ បន្ទាប់មក គាត់ក៏ប្រញាល់ប្រញាល់ទំនាក់ទំនងទៅកាន់មន្ត្រីសត្វព្រៃភ្លាមៗ។ 

ទន្ទឹមនឹងនោះដែរ អ្នកឯកទេសខាងពេទ្យសត្វក្នុងស្រុក បានឲ្យដឹងថា សត្វមួយក្បាលនោះ មិនមែនជាកូនឆ្មាឡើយ តែវាជាកូនតោភ្នំញី និងមានអាយុប្រហែល២ខែហើយ។ ហើយវាមានបញ្ហាកង្វះអាហាររូបត្ថម្ភ ដោយសារតែវាត្រូវបានគេដាក់ទឹកគោឲ្យផឹក និងចំណីឲ្យសុី ដែលមានជាតិប្រៃខ្ពស់។ 

យ៉ាងណាមិញ កូនតោភ្នំមួយក្បាលនោះ នឹងត្រូវបញ្ជូនទៅកាន់ជម្រករបស់វាក្នុងព្រៃវិញ បន្ទាប់ពីសុខភាពធូរស្បើយសិន៕ 

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 

លោក Elber និងកូនតោភ្នំ
លោក Elber និងកូនតោភ្នំ
កូនតោភ្នំ
កូនតោភ្នំ
កូនតោភ្នំ
កូនតោភ្នំ
កូនតោភ្នំ
កូនតោភ្នំ
កូនតោភ្នំ
កូនតោភ្នំ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T