ក្រោយពីមា​នពាក្យរិះគន់ រឿងកែសម្ផស្ស ស្រាប់តែ​Golf Benjaphon​ ចេញមកបែបនេះ

//s6.kh1.co/8d/8de57e6317ed3ead2d28d34c43b9957c70cc649c.jpg
តារា & កម្សាន្ដ

 ០៩-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្រោយពីធ្វើការវះកាត់កែសម្ផស្សរួចមក តារាសម្ដែងប្រុស លោក Golf Benjaphon ហាក់ដូចជាទទួលបានការរិះគន់យ៉ាងខ្លាំងពីមនុស្សទូទៅ ដែលជាហេតុធ្វើឲ្យលោក ចេញមកនិយាយបែបនេះតបទៅវិញ។

ថៃ៖ ចាប់តាំងពីធ្វើការវះកាត់កែសម្ផស្សទៅលើច្រមុះអស់រយៈពេលមួយខែរួចមក តារាសម្ដែងប្រុស លោក Golf Benjaphon តែងតែបង្ហាញពីមុខមាត់ថ្មីប្លែករបស់ខ្លួន ដែលមើលទៅកាន់តែមានភាពស្រស់សង្ហាឡើងទ្វេដង ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ មុខមាត់ក្រោយពេលកែសម្ផស្សរបស់លោកលើកនេះ ពិតជាបានធ្វើឲ្យហ្វេនៗជាច្រើន ពោលពាក្យសរសើរមិនដាច់ពីមាត់ និងទទួលបានចំណាប់អារម្មណ៍ពីមនុស្សជាច្រើន ចំពោះភាពស្រស់សង្ហារបស់លោក ។ ប៉ុន្តែទន្ទឹមនឹងពាក្យកោតសរសើរទាំងនេះ ក៏មានមនុស្សមួយចំនួន បានធ្វើការរិះគន់ចំពោះការកែសម្ផស្សរបស់លោក ថែមទៀតផង។

យ៉ាងណាមិញ ក្រោយពីមានពាក្យរិះគន់បែបនេះ ស្រាប់តែថ្មីៗនេះ Golf បានចេញមកបង្ហោះសារមួយតាមរយៈបណ្តាញសង្គម Instagram ផ្ទាល់ខ្លួន ដោយបញ្ជាក់ថា៖ 

វាមិនសំខាន់ទេថា ធ្វើវាមកហើយល្អឬអាក្រក់ ប៉ុន្តែវាគឺជាការសំខាន់ណាស់ដែល មនុស្សនៅក្នុងផ្ទះយើង ស្រលាញ់យើងជាងគឺគ្រប់គ្រាន់ហើយ សុំឲ្យគ្រប់គ្នាបញ្ឈប់ការលេងសើច ឈប់រញ៉េរញ៉ៃជាមួយនឹងរឿងអ្នកដទៃបានហើយ សូមឆ្លៀតពេលធ្វើរឿងល្អៗ វាប្រសើរជាង ។

Golf Benjaphon 

ម៉្យាងវិញនេះ ជុំវិញការបង្ហោះសារនេះ ក៏មានហ្វេនៗជាច្រើន បានចូលមកលើកទឹកចិត្ត ព្រមទាំងចូលរួមគាំទ្រនូវការបញ្ចេញមតិរបស់លោក បែបនេះ ផងដែរ ៕ 

Golf 
Golf 
Golf 
Golf 
Golf 
Golf 
Golf 
Golf 
Golf 
Golf 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T