ខេត្តឧត្តរមានជ័យ ៖ ស្ត្រីម្នាក់បានដាក់ពាក្យប្តឹងបុរសម្នាក់ ដោយចោទប្រកាន់ថា បានចាប់នាងរំលោភសេពសន្ថវៈ ក្រោមដើមពោធិ៍ក្បែរ របងវត្តក្នុងឃុំ គោកមន ស្រុកបន្ទាយអំពិល កាលពីវេលាម៉ោង ៧យប់ថ្ងៃទី២២ មេសា ២០១៣ ។

យោងតាមស្ត្រីរងគ្រោះ រៀបរាប់ថា មុនពេលកើតហេតុ ខណៈនាងកំពុងឈរ និយាយទូរស័ព្ទនៅក្រោម ដើមពុទ្រាមុខផ្ទះលើចិញ្ចើម ផ្លូវ ស្រាប់តែបុរសដែល នាងធ្លាប់មានទំនាក់ទំនងតាម ទូរស័ព្ទ តែពុំទាន់បានស្គាល់មុខនោះ បានយកអាវមកគ្របនាង រួចយកកាំបិតចុងស្រួចមក ភ្ជង់គំរាមមិនឱ្យស្រែក បើហ៊ានស្រែកនឹងសម្លាប់ចោល ។ បន្ទាប់មកបុរសរូបនេះបានអូសនាងទៅ ក្បែរវត្តគោកមន ដល់ក្រោមដើមពោធិ៍ក៏ ចាប់រំលោភសេពសន្ថវៈ រហូតបានសម្រេច ។

លោកអនុសេនីយ៍ឯក ឃុល ភិន ទទួលផ្នែក ព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុក បន្ទាយអំពិលបានឱ្យដឹងថា បន្ទាប់បានទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសឈ្មោះ យឿត សារើត ហៅដា អាយុ២៣ឆ្នាំ ជាកម្មកររោងម៉ាស៊ីនទឹកកក និងមានទីលំនៅក្នុងភូមិកញ្ជៀប ឃុំគោកមន ស្រុកបន្ទាយអំពិល ពីបទចាប់រំលោភសេពសន្ថវៈ ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យត្រូវ បាននាំមកកាន់អធិការដ្ឋាន នគរបាលស្រុកបន្ទាយអំពិល ដើម្បីធ្វើការសាកសួរ និងទទួលបានចម្លើយ សារភាពថា ខ្លួនពិតជាបានចាប់នាងរំលោភដូច ការចោទប្រកាន់មែន ។

យោងតាមចម្លើយសារភាព របស់ជនសង្ស័យ និងយោងតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ ជនសង្ស័យត្រូវបានបញ្ជូនទៅ កាន់ស្នងការដ្ឋាននគរបាល ដើម្បីចាត់ការ បន្ត ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]