Rivaldo ៖ “លោក Satien អាចនឹងអស់តំណែងប្រសិន Barca មិនអាចឆ្លងផុត Napoli នៅយប់នេះ”

//s4.kh1.co/31/31fb1c195fd7551d4eedbd0d557e13df9c74b052.jpg
កីទ្បា

 ០៨-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Rivaldo លើកឡើងថា លោក Satien អាចនឹងអស់តំណែងប្រសិន Barca មិនអាចឆ្លងផុត Napoli នៅយប់នេះ

បរទេស៖ ខ្សែប្រយុទ្ធជើងចាស់របស់ក្លិប Barcelona លោក Rivaldo បានលើកឡើងថា អ្នកចាត់ការទូទៅលោក Quique Setien អាចនឹងបាត់បង់តំណែង ប្រសិនបើគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ មិនអាចដឹកនាំ Barca ឆ្លងផុតក្រុម Napoli ឡើងទៅវគ្គ៨ក្រុម ពានរង្វាន់ Champions League ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Quique Setien
  លោក Quique Setien

វាជារឿងដ៏ពិបាកមួយ នៅពេលគាត់មកពាក់កណ្ដាលរដូវកាលបែបនេះ។ ការចាកចេញរបស់លោក Ernesto Valverde ជាការលំបាកសម្រាប់ក្លិប។ Barcelona កំពុងតែលេងក្នុងទម្រង់មួយ ដែលមិនមែនជាទម្រង់របស់ពួកគេពីមុនមក។ ខ្ញុំគិតថា Barca នឹងផ្លាស់ប្ដូរគ្រូបង្វឹកប្រសិនបើពួកគេមិនអាចឆ្លងផុត Napoli។

   លោក Rivaldo
  លោក Rivaldo 
  លោក Rivaldo 

គួរឲ្យដឹងដែរថា នៅយប់នេះ វេលាម៉ោង២រំលងអធ្រាត្រ Barcelona នឹងត្រូវបើកទ្វារកីឡដ្ឋាន Camp Nou ទទួលស្វាគមន៍ក្រុមភ្ញៀវ Napoli ដែលជាការប្រកួត វគ្គ១៦ក្រុមជើងទី២ ក្របខណ្ឌ​ Champions League ខណៈកាលពីជើងទី១នៅទឹកដី Napoli ក្រុមទាំងពីរស្មើគ្នា ១ទល់នឹង១៕

https://s4.kh1.co/__image/w=650,h=366,q=100/93/937c869f3ae4275bc25fde62601aa516be20f56f.png

ប្រភពtribuna

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T