តារាប្រុស​​ល្បីប្រចាំ​TVB បើ​កបរ​ទាំងស្រវឹងខ្លាំងរហូតជួបគ្រោះថ្នាក់ ត្រូវ​ប៉ូលីស​ចាប់​ខ្លួន​

//s4.kh1.co/9c/9c8bd6fdad8150a06d0457bf29d8be0b42090e59.jpg
តារា & កម្សាន្ដ

 ០៨-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែង​ល្បី​ប្រចាំ​TVB គឺMatt Yeung បាន​បើ​កបរ​ទាំងស្ថានភាព​ស្រវឹងខ្លាំងរហូត​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង។

ហុងកុង៖ ​កាលពី​យប់​​​ថ្ងៃ​ទី​៧ ខែសីហា កន្លងទៅនេះ ​​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ បន្ទាប់​ពី ​តារា​សម្តែងប្រុស​ល្បី​មួយ​រូប ​ប្រចាំ​ស្ថាននីយ​ទូរទស្សន៍​TVB ត្រូវ​បានប៉ូលីស ​ធ្វើ​ការ​ឃាត់​ខ្លួន​ ក្រោយពី​ធ្វើ​ការ​បើកបរ ទាំងក្នុង​ស្ថានភាព​ស្រវឹងជោគ​ជាំ ​ហើយ​បង្ក​​គ្រោះ​ថ្នាក់ ​ តែមិនមាន ​​អ្នក​រងរបួស​នោះទេ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោង​តាម ​សារព័ត៌មានOriental Daily បាន​ធ្វើ​ការ​ចុះផ្សាយ​ ក្នុង​ថ្ងៃ​ទី​៨ ខែសីហា​កន្លង​ទៅ​នេះថា មាន​អ្នកបើកបរជាច្រើន បានបង្ហាញ​នៅ​ ការភ័យស្លន់ស្លោជាខ្លាំង បន្ទាប់​ពី​ពួកគេ បានឃើញរថយន្តMercedes-Benz មួយគ្រឿង​ បានធ្វើ​ដំណើរយ៉ាងលឿន ឆ្លងកាត់ផ្លូវផ្ទុយគ្នា ហើយ​បាន​ជ្រុល​ទៅ​បុកចញ្ចើម​ផ្លូវ​ សម្រាប់​អ្នក​ថ្មើរជើង អស់​ជិត ៦០ ម៉ែត្រ ហើយ​រថយន្ត ​ក៏ជួប​គាំង​មិន​អាច​ធ្វើ​ដំណើរ ​បន្ត​ទៅ​មុខ​ទៀត​បាន តែ​ជា​សំណាង​គ្មាន ​អ្នក​រងរបួសនោះទេ​​។

បន្ទាប់​ពី​កើត​មាន​ ហេតុ​ការណ៍ ​បែបនេះ​ហើយ ​ខាងប៉ូលីស ក៏​បាន​ចុះ​មកដល់ ​ ហើយ​ធ្វើ​ការ​វាស់​វាង ​និងឈាន​ដល់​ការ​​ឃាត់​ខ្លួន​ ម្ចាស់​រថយន្ត​ខាង​លើ​ ដែល​ត្រូវ​បាន​គេស្គាល់​ថា​ជា​ តារាប្រុសMatt Yeung ក្នុង​ស្ថានភាព ​អស់​កម្លាំង​ជា​ខ្លាំង ខ្លួនឡើង​ទន់​ ជាហេតុ​មិន​អាច ​ធ្វើ​ការ​វាស់​ជាតិ​អាកុល​បាន ​ប៉ូលីសក៏​បាន​សម្រេច​ហៅ​ឡានពេទ្យ​ ហើយ​បញ្ជូន ​តារា​ប្រុស​រូប​នេះ ​ទៅ​សង្គ្រោះនៅមន្ទី​ពេទ្យ ​ភា្លម​ៗផងដែរ។

គួរ​បញ្ជាក់ផងដែរថា ​តារាប្រុស​រូបនេះ ក៏​ត្រូវ​បាន​ជាប់ឈ្មោះ​ ​ក្នុង​តារាបញ្ជីខ្មៅ blacklist របស់​ប៉ូលីសផងដែរ​​ ដោយ​សារ​តែ កន្លង​មក​ធា្លប់​មាន ​ប្រវត្តិ​ស្រវឹងហើយ​​បើ​ក​បរ រំខាន ដល់​សណ្តាប់​ធ្នាប់ ​សាធារណៈជាច្រើនលើក ច្រើន​សារ​មកហើយ៕

  តារាប្រុសMatt Yeung
  តារាប្រុសMatt Yeung
  តារាប្រុសMatt Yeung
  តារាប្រុសMatt Yeung
  តារាប្រុសMatt Yeung
  តារាប្រុសMatt Yeung
  តារាប្រុសMatt Yeung
  តារាប្រុសMatt Yeung
  តារាប្រុសMatt Yeung
  តារាប្រុសMatt Yeung
ពេលដែល​រថយន្ត​ជួប​គ្រោះ​ថ្នាក់​ហើយ​
ពេលដែល​រថយន្ត​ជួប​គ្រោះ​ថ្នាក់​ហើយ​
ស្ថានភាព

តារាប្រុសMatt Yeung
ស្ថានភាព តារាប្រុសMatt Yeung
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T