អាយដលក្បែរ៤០ហើយ ដល់ពេលលេងម៉ូតសក់ខ្លី ដូច២០ឆ្នាំ

//s4.kh1.co/1c/1c7e644950bd46d167ff379db6db4832d4fe72fe.png
តារា & កម្សាន្ដ

 ០៨-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

៣០ប្លាយហើយ តែ Rainie Yang សម្រស់នៅតែស្រស់ស្អាត​ ជាមួយស្បែកមុខរលោង គ្មានស្នាមជ្រីវជ្រួញ បូករួមម៉ូតសក់ខ្លីរបស់នាង បានធ្វើឲ្យតារាស្រីរូបនេះកាន់តែស្រស់ស្អាតទ្វេរដង

តៃវ៉ាន់៖ កាលពីពេលថ្មីៗនេះ តារាចម្រៀង និងតារាសម្តែង ដ៏ល្បីល្បាញមួយរូបរបស់តៃវ៉ាន់ នាង Rainie Yang បានធ្វើឲ្យមហាជនរាល់គ្នា ភ្ញាក់ផ្អើលមិនស្ទើរ ក្រោយពីបានបង្ហោះ រូបថតរបស់នាង ដែលគ្មានការតុបតែងមុខ ជាមួយម៉ូតសក់ខ្លីប្លែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង តាមរយៈរូបថតប៉ុន្មានសន្លឹកនេះដែរ ឃើញថាតារាស្រីរូបនេះ បានថតរូបនាងនៅជិតៗនឹងមុខ  ក៏ប៉ុន្តែ នាងនៅតែស្អាតឥតខ្ចោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ស្បែកមុខរបស់នាងពិតជាសខ្ចីម៉ត់រលោង គ្មានស្នាមអាចម៍រុយ ឬក៏មានស្នាមជ្រីវជ្រួញអ្វីបន្តិចសោះឡើយ  ទោះបីតារាស្រីរូបនេះ កាន់តែមានវ័យជ្រេ សម្រស់ក្មេងទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។

ដោយឡែក ផ្ទុយទៅវិញ Rainie Yang នៅតែថែរក្សាភាពវ័យក្មេងរបស់នាង បូករួមជាមួយម៉ូតសក់បែបខ្លីនេះ វាកាន់តែធ្វើឲ្យសម្រស់ របស់នាង កាន់តែស្រស់ស្អាតក្មេងជាងវ័យទ្វេរដង ទោះបីតារាស្រីរូបនេះ មានវ័យ ក្បែរ៤០ហើយក្តី៕

សូមទស្សនារូបខាងក្រោម៖

Rainie Yang
Rainie Yang
Rainie Yang
Rainie Yang
Rainie Yang  ជាមួយម៉ូតសក់ខ្លី
Rainie Yang  ជាមួយម៉ូតសក់ខ្លី
Rainie Yang  ជាមួយម៉ូតសក់ខ្លី
Rainie Yang ជាមួយម៉ូតសក់ខ្លី
Rainie Yang  ជាមួយម៉ូតសក់ខ្លី
Rainie Yang ជាមួយម៉ូតសក់ខ្លី
Rainie Yang  ជាមួយម៉ូតសក់ខ្លី
Rainie Yang ជាមួយម៉ូតសក់ខ្លី
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T