ដល់ក ប្រមាញ់បាន Angelababy ក្រៅឆាក ស្គមខ្លាំងដល់ថ្នាក់ចេញឆ្អឹងជំនី

//s4.kh1.co/f2/f235007137a1caa64e68495dedff35c5018a9ff5.jpg
តារា & កម្សាន្ដ

 ០៨-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ជាការពិតណាស់ រូបភាពដ៏ស្រស់ស្អាតរបស់ Angela Baby ដែលគ្រប់គ្នាបានកោតសរសើរមិនដាច់ពីមាត់ សុទ្ធសឹងតែរូបបានកាត់ត ជាក់ស្តែងនាងពិតជាស្គមខ្លាំង

ចិន៖ ប្រិយមិត្តអ្នកអាន ដែលតែងតែ និយមតាមដាន និងជីវិតសិល្បៈ តារាក្នុងប្រទេសចិន ប្រាកដជាបានជ្រាបហើយថា​អ្នកម៉ាក់ កូនមួយ តារាសម្តែងស្រីជួរមុខ Angelababy តែងតែជួបរឿងអាស្រូវបញ្ហា ទាក់ទងនឹងសម្រស់ក្រៅឆាក ជីវិតរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ដោយកាលពីថ្មីៗនេះ តារាស្រីរូបនេះបាន ទើបតែចូលរួមព្រឹត្តិការណ៍មួយនៅសៀងហៃ ជាមួយសម្រស់ស្រស់សោភា ដែលនាងបានស្លៀករ៉ូបផ្កាឈូក ខ្សែរដៃតូច បង្ហាញស្ទើរតែទាំងស្រុងល្វែងខាងលើរបស់នាង ជាពិសេសនោះ ដើមទ្រូងដ៏សែនសដូចសំឡីរបស់នាង បានទាក់ទាញពីមនុស្សជុំវិញខ្លួនថែមមួយកម្រិតទៀត។

ដោយឡែក ទោះជាយ៉ាងណាក៏ដោយ ក្នុងនោះក៏បានបែកធ្លាយនូវរូបថតពិតមួយចំនួន ដែលគេអះអាង ថាជារូបថតពិតធម្មជាតិគ្មានការ Edit កែសម្រួល ដែលបង្ហាញ របស់តារាស្រីរូបនេះ ពិតជាស្គមស្គាំងខ្លាំង ដល់ចេញឆ្នឹងជំនីនៅម្តុំបរិវេណដើមទ្រូង និងក្បែរក របស់នាង។ 

ជាការពិតណាស់ ប្រពន្ធរបស់ តារាសម្តែង Huang Xiaoming តែងតែត្រូវបានគេរិះគន់យ៉ាងក្រៃលែង ជាមួយសម្រស់ និងរូបរាង ដែលនាងមើលទៅពិតជាខុសគ្នាទាំងស្រុង ពីរូបភាពដែលបានបង្ហោះដោយស្ទូឌីយោ តែយ៉ាងណាមិញនេះ មិនមែនលើកទីមួយទេ ព្រោះតារាស្រីរូបនេះ ក៏ធ្វើឲ្យមានការភ្ញាក់ផ្អើល ជាមួយនឹងទម្រង់ជើងមិនស្អាតរបស់តារាស្រីរូបនេះផងដែរ៕

សូមទស្សនារូបខាងក្រោម៖

Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
រូបពិតរបស់ Angelababy
រូបពិតរបស់ Angelababy
រូបពិតរបស់ Angelababy និងរូបដែលបាន Edit
រូបពិតរបស់ Angelababy និងរូបដែលបាន Edit
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T