ក្ដៅៗ! អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីត្រូវបានតុលាការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ (មានវីដេអូ)

//s4.kh1.co/4d/4dcc687aef4d0eabd2325607eba36dcb9a7259d8.jpg
សង្គម

 ០៨-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Lim Guan Eng ត្រូវបានតុលាការគូឡាឡាំពួរចោទប្រកាន់កាលពីថ្ងៃសុក្រពីបទបានស្នើសុំការផ្តល់ការគាំទ្រដើម្បីជួយក្រុមហ៊ុនមួយឱ្យទទួលបាននូវគម្រោងផ្លូវរូងក្រោមសមុទ្រ

គូឡាឡាំពួរ៖ អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Lim Guan Eng ត្រូវបានចោទប្រកាន់នៅឯតុលាការគូឡាឡាំពួរកាលពីថ្ងៃសុក្រពីបទបានស្នើសុំការផ្តល់ការគាំទ្រដើម្បីជួយក្រុមហ៊ុនមួយឱ្យទទួលបាននូវគម្រោងផ្លូវរូងក្រោមសមុទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រះរាជអាជ្ញារងសាធារណៈលោក Wan Shaharuddin Wan Ladin បានប្រាប់តុលាការថា លោក Lim ដែលធ្លាប់ធ្វើជាប្រធានរដ្ឋ Penang ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៨ ត្រូវបានចោទប្រកាន់ពីបទ ជួយក្រុមហ៊ុនក្នុងការទទួលបានគម្រោងមួយនៅក្នុងឆ្នាំ ២០១១ ។

  លោក Lim Guan Eng  អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី
  លោក Lim Guan Eng  អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី

បទចោទប្រកាន់នេះស្ថិតក្រោមច្បាប់ប្រឆាំងអំពើពុករលួយរបស់ប្រទេសម៉ាឡេស៊ីដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ និងពិន័យជាប្រាក់មិនតិចជាង ៥ ដងនៃផលបូកឬតម្លៃនៃសំណងជំងឺចិត្តលើការផ្តន្ទាទោស។

លោក Lim បានឆ្លើយតបទៅនឹងបណ្តឹងថា ខ្លួនមិនមានកំហុសចំពោះការចោទប្រកាន់នេះទេ ហើយត្រូវបានធានាឱ្យនៅក្រៅឃុំ។

លោក Lim បានបម្រើការជារដ្ឋមន្រ្តីហិរញ្ញវត្ថុនៅក្នុងរដ្ឋាភិបាលដែលដឹកនាំដោយលោក Mahathir Mohamad ចាប់តាំងពីឆ្នាំ ២០១៨ រហូតដល់លោក Mahathir បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីនៅខែកុម្ភៈនេះ៕

  លោក Lim Guan Eng  ក្នុងសន្និសីទ្ធសារព័ត៌មាន
  លោក Lim Guan Eng ក្នុងសន្និសីទ្ធសារព័ត៌មាន
  លោក Lim Guan Eng  ត្រូវបានប៉ីលីសម៉ាឡេស៊ីឃាត់ខ្លួន
  លោក Lim Guan Eng ត្រូវបានប៉ីលីសម៉ាឡេស៊ីឃាត់ខ្លួន

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Chanel News Asia

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T