Varane និង Zidane និយាយអ្វីខ្លះក្រោយចាញ់ Man City យប់មិញ

//s6.kh1.co/5f/5f0ba66ede1608dec4c5b69736dcbc6aab47624f.jpg
កីទ្បា

 ០៨-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រោយចាញ់​ Man City យប់មិញ Varane ចេញមកទទួលស្គាល់ថាវាជាកំហុសរបស់គេទាំងស្រុង

អឺរ៉ុប៖ ខ្សែការពារកណ្តាលរបស់ក្លិប Real Madrid កីឡាករ Raphael Varane​ បានបង្កើតកំហុសឲ្យក្លិប Manchester City រកបាន២គ្រាប់ងាយៗនៅក្នុងការប្រកួតជើងទី២ វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League កាលពីយប់មិញនេះ។ ក្លិបរបស់លោក Pep Guardiola បានទម្លាក់ក្លិបលោក Zidane ដោយលទ្ធផលទាំងពីរជើង៤ទល់នឹង២ បានឡើងទៅជួបជាមួយនឹងក្លិប Lyon នៅវគ្គ៨ក្រុមចុងក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Varane សោកស្តាយក្រោយបង្កើតកំហុសឲ្យ Man City រកគ្រាប់បាន
កីឡាករ Varane សោកស្តាយក្រោយបង្កើតកំហុសឲ្យ Man City រកគ្រាប់បាន
ការបង្កើតកំហុសរបស់ Varane
ការបង្កើតកំហុសរបស់ Varane

យ៉ាងណាមិញបន្ទាប់ពីការប្រកួតនោះកីឡាករវ័យ២៧ឆ្នាំ Varane ក៏បានចេញមុខមកទទួលខុសត្រូវលើកំហុសរបស់គេទាំងស្រុង ដោយបាននិយាយយ៉ាងដូច្នេះថា៖ 

ខ្ញុំទទួលស្គាល់ថាការចាញ់នេះ ជាកំហុសរបស់ខ្ញុំទាំងស្រុង។ យើងត្រៀមខ្លួនបានល្អណាស់មុនការប្រកួត ប៉ុន្តែកំហុសរទាំង២នោះបានធ្វើឲ្យគ្រប់គ្នាក៏ដូចជារូបខ្ញុំផ្ទាល់មានការខកចិត្តយ៉ាងខ្លាំង។ យើងសឹងតែមានឱកាសតាមស្មើទៅហើយនៅពេលរកបានមួយគ្រាប់វិញនោះ ប៉ុន្តែអ្វីៗមិនបានកើតឡើងដូចការរំពឹងទុកនោះទេ ហើយវាជាទំនួសខុសត្រូវដ៏ធំរបស់ខ្ញុំចំពោះក្លិបក៏ដូចជាចំពោះអ្នកគាំទ្រទាំងអស់។

  កីឡាករ Raphael Varane
កីឡាករ Varane សោកស្តាយក្រោយបង្កើតកំហុសឲ្យ Man City រកគ្រាប់បាន
កីឡាករ Varane សោកស្តាយក្រោយបង្កើតកំហុសឲ្យ Man City រកគ្រាប់បាន

ជាមួយគ្នានោះលោកគ្រូបង្វឹក Zinedine Zidane ក៏បាននិយាយនៅក្នុងសន្និសិទ្ធសារព័ត៌មានជុំវិញរឿងនេះដូចគ្នាថា៖ 

យើងនឹងព្យាយាមនិយាយទៅកាន់ Varane កុំឲ្យរូបគេបាក់ទឹកចិត្តដោយសារកំហុសទាំងនេះ។ បើទោះបីជាមិនអាចឆ្លងទៅវគ្គបន្តនៃពានរង្វាន់មួយនេះបានក៏ពិតមែន ប៉ុន្តែរដូវកាលនេះពួកយើងធ្វើបានល្អហើយដែលអាចឈ្នះពាន La Liga នោះ។ យើងគួរតែសប្បាយចិត្តជាមួយនឹងលទ្ធផលដែលយើងបានខិតខំប្រឹងប្រែងនៅក្នុងរដូវកាលនេះ៕

  លោកគ្រូបង្វឹក Zinedine Zidane
  លោកគ្រូបង្វឹក Zinedine Zidane
  លោកគ្រូបង្វឹក Zinedine Zidane

ប្រភពgoal

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T