មិនមើលនឹងភ្នែក សុគន្ធកញ្ញា និងស្វាមី ទៅមើលនិងជួយដល់ទារិកា រើសពីគំនរសំរាម រំភើបស្ទើរស្រក់ទឹកភ្នែក (មានវីដេអូ)

//s6.kh1.co/50/5011c9114d82cc61ab44d6e6a0b8cf6a461e184b.jpg
តារា & កម្សាន្ដ

 ០៨-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ ទី​៧ ខែសីហា ឆ្នាំ​២០២០នេះ តារាចម្រៀង ​ឱក សុគន្ធកញ្ញា ​បាន​ធ្វើ​ឲ្យ ​អ្នក​គាំទ្រ​មាន​ ការកោត​សរសើរ​ជា​ខ្លាំង ​បន្ទាប់​ពី​អ្នក​នាង ​និង​ស្វាមី​ បាន​ឆ្លៀត​ពេល​ទំនេរ​ពី ​ការ​ងារ​ប្រចាំថ្ងៃ​របស់​ខ្លួន ​ទៅ​សួរ​សុខទុក្ខ ​ទារិកា​ដែល​ត្រូវ​បាន​ឪពុក យក​ទៅ​បោះ​ចោល ​នៅ​គំនរ​សម្រាម ​យ៉ាង​គួរ​ឲ្យ​អាណិត​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​នាម​ជា ​មនុស្ស​ស្រី​ដែល​មាន ​ទឹក​ចិត្ត​ជា​អ្នក​ម្តាយ​ដូច​គ្នា ​មិន​មើល​នឹង​ភ្នែក​នោះទេ  ក្រៅ​ពី​ទៅសួរសុខទុក្ខ ទារិកា​ដ៏​កំសត់​រូប​នេះ​ហើយ ​អ្នកនាង​ឱក​ សុគន្ធកញ្ញា ​ក៏​បាន​​ធ្វើ​ការ​ឧបត្ថម្ភ​សម្ភារៈប្រើ​ប្រាស់ ​សម្រាប់​ទារក​ ​ក្នុ​ងនោះ​ក៏​មាន​នៅ​ថវិកា​ មួយ​ចំនួន​ទៀត​ ទៅ​កាន់​ឪពុកម្តាយ​ចិញ្ចឹមផងដែរ​​​។

គួរបញ្ជាក់​ផងដែរថា ​ទារិកា​រូប​នេះ ទើប​តែ​កើត​មក​ហើយក៏​ត្រូវ​ ឪពុក​យក​មក​បោះ​ ​ចោល ​នៅ​គំនរ​សម្រាមតែម្តង ​ដែល​មាន​ទី​តាំង ​​នៅ​ម្តុំ​មជ្ឈមណ្ឌល​ម៉ូឌែន​២ ផ្លូវ​ជាតិ​លេខ​២ សង្កាត់​ចាក់​អង្រែក្រោម ហើយ​បន្ទាប់​មក​ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ និង​កម្មករ​ប្រមូល​សម្រាម ​ប្រទះ​ឃើញ​ហើយ​ ក៏​បង្កឲ្យ​មាន​ ជាការ​ភ្ញាក់​ផ្អើល​តែម្តង​​៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាព និងវីដេអូខាងក្រោម​៖ 

  តារាចម្រៀង​ឱក សុគន្ធកញ្ញា
  តារាចម្រៀង​ឱក សុគន្ធកញ្ញា
  តារាចម្រៀង​ ឱក សុគន្ធកញ្ញា ទៅ​សូរសុខទុក្ខ​ទារិកា​ដែល​ឪពុក​បោះ​ចោល​

វីដេអូឱក សុគន្ធកញ្ញា ទៅ​សូរសុខទុក្ខ​ទារិកា​ដែល​ឪពុក​បោះ​ចោល​
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T