យន្ដហោះដឹកអ្នកដំណើរ ១៩០នាក់ ចុះចតខុសបច្ចេកទេស បណ្ដាលឲ្យដាច់ខ្លួនជាពីរកំណាត់គួរឲ្យរន្ធត់ (មានវីដេអូ)

//s4.kh1.co/fd/fd1e81716f25e3438c688744e3924477729ed28a.jpg
សង្គម

 ០៨-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

យន្ដហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសរចណ៍ Air India Express ដែលផ្ទុកមនុស្ស១៩០នាក់ បានជួបបញ្ហាពេលកំពុងចុះចត...

ឥណ្ឌា៖ កាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ យន្ដហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសរចណ៍ Air India Express ដែលផ្ទុកមនុស្សចំនួន ១៩០នាក់ បានជួបបញ្ហាពេលកំពុងចុះចតនៅឯអាកាសយានដ្ឋានអន្ដរជាតិ Koshikode Calicut ស្ថិតក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៧នាក់ បានស្លាប់ និងមនុស្សប្រមាណ ៤៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋមន្ដ្រីអាកាសរចណ៍ស៊ីវិល លោក Hardeep Singh Puri បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNN ថា  ជើងហោះហើរលេខ IX-1344 បានរត់ជ្រុលហួសចេញពីផ្លូវ ហើយបន្ដធ្លាក់ចូលទៅទីជម្រាលមួយចម្ងាយ៣៥ហ្វីត (ឬប្រហែលជាង១០ម៉ែត្រ) រហូតបណ្ដាលឲ្យតួនៃយន្ដហោះដាច់ជាពីរកំណាត់តែម្ដង។ ហើយនៅក្នុងចំណោមមនុស្សទាំង១៩០នាក់ រួមមានអ្នកដំណើរ១៨៤ (ទារក១០នាក់) អ្នកបើកយន្ដហោះនាក់ និងពហុនិកា(អូតេស) នាក់ ដែលអ្នកទាំង គឺមានសុវត្ថិភាព។

ដោយឡែក បើតាមព័ត៌មានដែលទទួលបានពីវេបសាយ Air India បានឲ្យដឹងដែរថា យន្ដហោះនេះគឺជាជើងហោះហើរពីទីក្រុងឌូបៃ ដែលធ្វើប្រតិបត្ដិការដោយរដ្ឋាភិបាលឥណ្ឌា ដើម្បីធ្វើមាតុភូមិនិវត្ដប្រជាជនឥណ្ឌា ដែលជាប់គាំងនៅបរទេស ដោយសារតែការរឹតត្បិតសម្រាប់ការធ្វើដំណើរ កំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត។

យ៉ាងណាមិញ លោក Puri បាននិយាយទៀតថា ការស៊ើបអង្កេតជាផ្លូវការចំពោះឧបទ្ទវហេតុខាងលើនេះ ក៏នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍នេះផងដែរ ដើម្បីស្វែងរកមូលហេតុបង្កជាក់លាក់ នៃហេតុការណ៍គួរឲ្យរន្ធត់នេះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

បំណែកយន្ដហោះ
បំណែកយន្ដហោះ
បំណែកយន្ដហោះ
បំណែកយន្ដហោះ
បំណែកយន្ដហោះ
បំណែកយន្ដហោះ
បំណែកយន្ដហោះ
បំណែកយន្ដហោះ
បំណែកយន្ដហោះ
បំណែកយន្ដហោះ
យន្ដហោះ
យន្ដហោះ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T