គ្រាប់ទី២អេមណាស់! Ronaldo រកបាន២គ្រាប់យប់មិញប៉ុន្តែ Juventus បានត្រឹមជូនដំណើរ Lyon ទៅវគ្គ៨ក្រុមចុងក្រោយ (មានវីដេអូ)

//s4.kh1.co/17/17a04dbe50519d129e96ccf58116273c3da0b4d9.jpg
កីទ្បា

 ០៨-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Lyon បានទម្លាក់ Juventus ឡើងទៅវគ្គ៨ក្រុមចុងក្រោយ ដោយមានតែមគ្រាប់បាល់ក្រៅដី

អឺរ៉ុប៖ កីឡាករ Cristiano Ronaldo ប៊ិះតែនឹងអាចបង្កើតអភូតហេតុដូចពេលប៉ះជាមួយ Atletico Madrid ឆ្នាំមុនទៅហើយ ប៉ុន្តែបានត្រឹមខកចិត្តដោយមិនអាចជួយឲ្យ Juventus ឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League រដូវកាលនេះបាន ក្រោយធ្លាក់ក្រោមថ្វីជើងរបស់ក្លិប Lyon ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Memphis Depay ក្រោយរកបានគ្រាប់បាល់ប៉េណាល់ទី
  កីឡាករ Memphis Depay ក្រោយរកបានគ្រាប់បាល់ប៉េណាល់ទី

នៅក្នុងការប្រកួតនោះ Lyon មានតែមជាង Juventus ដោយមានមួយគ្រាប់ក្នុងដៃកាលពីជើងទីមួយ ហើយការដែលរកបានមួយគ្រាប់ក្រៅដីនាំមុខ Juventus មុនយប់មិញនេះវាធ្វើឲ្យក្លិបបារាំងមួយនេះមានទឹកមាត់លេបកាន់តែច្រើន ហើយមួយគ្រាប់នោះរកបានដោយបាល់ប៉េណាល់ទីរបស់កីឡាករ Memphis Depay

ការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Ronaldo
ការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Ronaldo

យ៉ាងណាមិញ Juventus ក៏មានលទ្ធភាពតាមបាន២គ្រាប់មកវិញផងដែរ​ដោយការស៊ុតប៉េណាល់មួយគ្រាប់ និងការស៊ុតពីលើដំបូលទូកយ៉ាងស្អាតមួយគ្រាប់ទៀតរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ។ សរុបលទ្ធផលទាំងពីរជើងគឺក្លិបទាំងពីររកបានស្មើគ្នា២ទល់នឹង២ ប៉ុន្តែ Lyon មានលទ្ធភាពគ្រប់គ្រាន់ដើម្បីឡើងទៅវគ្គបន្ទាប់ ដោយក្លិបមួយនេះមានគ្រាប់បាល់ចំណេញក្រៅដី១គ្រាប់។ 

កីឡាករ Ronaldo
កីឡាករ Ronaldo

គួរឲ្យដឹងដែរថាក្លិប Lyon នឹងត្រូវឡើងទៅប៉ះនឹងក្លិប Manchester City នៅក្នុងវគ្គ៨ក្រុមចុងក្រោយ ដែលក្លិបលោក Pep Guardiola មួយនេះទើបតែទម្លាក់ក្លិប Real Madrid យប់មិញដែរនោះ។ ចំណែកឯក្ដីសុបិនលើកពាន UCL ជាមួយ Juventus នៅរដូវកាលនេះរបស់ Ronaldo ក៏ត្រូវរលាយបាត់ផងដែរ៕ 

ការប្រកួតរវាងក្លិប Juventus និង Lyon

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T