ខុនដូទំនើបក្នុងខណ្ឌសែនសុខ មិនត្រឹមតែស៊ីវីល័យ ហើយមានតម្លៃពិសេសសម្រាប់ភ្ញៀវជនជាតិខ្មែរទៀត

//s4.kh1.co/d9/d90629b5d176b1fdf3bdf9382f11dfb92502a5fe.jpg
សង្គម

 ០៩-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ អស់លោកអ្នកដែលមានបំណង និងកំពុងតែស្វែងរក ទីលំនៅ និងខុនដូទំនើបៗបែបស៊ីវីល័យ ឥលូវនេះមិនមែនជាបញ្ហាទៀតទេ ព្រោះថា​នៅពេលនេះ ខុនដូដ៏ខ្ពស់ស្កឹមស្កៃ ឈ្មោះថា Phnom Penh Galaxy Garden ដែលមានកម្ពស់៣៣ជាន់ នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះហើយ ក្នុងតំបន់ទីប្រជុំជនខណ្ឌសែនសុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Phnom Penh Galaxy Garden 
Phnom Penh Galaxy Garden 

ចំពោះលក្ខណៈពិសេស ខុនដូដ៏ទំនើបនេះ គឺមានការផ្តល់ជូនតម្លៃដ៏សមរម្យសម្រាប់ភ្ញៀវជនជាតិខ្មែរ ហើយថែមទាំងមានការបង់ប្រាក់យ៉ាងងាយស្រួលសម្រាប់អតិថិជន ដោយមានពីរជម្រើស គឺជម្រើសទី១ បង់រំលោះជាមួយម្ចាស់គម្រោងរហូតដល់៣០ខែ ដោយគ្មានការប្រាក់ និងជម្រើសទី២ អាចបង់ជាមួយម្ចាស់គំរោង៥០% រយៈពេល៣០ខែ ដោយគ្មានការប្រាក់ និង៥០%ទៀតអាចបង់ផ្តាច់នៅពេលប្រគល់សោផ្ទះ ឬក៏បង់ជាមួយធនាគារដែលជាដៃគូសហការរបស់ក្រុមហ៊ុន។

គួរបញ្ជាក់ផងដែរថា សម្រាប់ខុនដូ Phnom Penh Galaxy Garden របស់ក្រុមហ៊ុន Jing Di Real Estate Group ដែលបានសាងសង់នៅលើផ្ទៃដី ៥.០០០ម៉ែត្រការ៉េនេះ មានទំហំបន្ទប់ចាប់ពី ៤៦-១៤៨ម៉ែត្រការ៉េ ដោយបែងចែកជាប្រភេទបន្ទប់ផ្សេងៗគ្នា ដូចជា៖ ប្រភេទA1 ប្រភេទ B2 ប្រភេទ C1 ប្រភេទ F2 ប្រភេទ G2 និង ប្រភេទ J1 មានតម្លៃចាប់ពី ៧ម៉ឺនដុល្លារឡើងទៅ។ ម៉្យាងទៀត បច្ចុប្បន្ននេះ ខុនដូ Phnom Penh Galaxy Garden បាននឹងកំពុងសាង់សង់ដល់ជាន់ទី៣ហើយ។

អ្វីដែលពិសេសជាងនេះ សម្រាប់ខុនដូ Phnom Penh Galaxy Garden មានលក្ខណៈពិសេសៗជាច្រើនរួមបញ្ចូលគ្នាដូចជា៖

-          នាពេលអនាគត ខុនដូនៅតំបន់នេះ នឹងក្លាយជាតំបន់ដែលមានសក្តានុពលខ្លាំង

-          មានការរចនាឡើងបែបធម្មជាតិរុក្ខជាតិពណ៌បៃតង ក្នុងផ្ទៃក្រឡាសរុប ៣៥០០ ម៉ែត្រការ៉េ រួមជាមួយអាងហែលទឹកនៅលើអាកាស កន្លែងហាត់ប្រាណ សួនលំហែកាយនៅលើលំហអាកាស (sky Bar) ដែលមាន៤ទីតាំងផ្សេងៗគ្នា និងមានសួនធំជាងគេនៅជាន់ទី៤ ងាយស្រួយក្នុងការស្រូបយកខ្យល់អាកាស និងលំហែកាយ, មានស្ពានកញ្ចក់ថ្លាស្តង់ដាតាមបែបបរទេសនៅជាន់ទី៣៣, និងជាខុនដូលំដាប់ខ្ពស់ នៅតាមបណ្តោយផ្លូវហាណូយ។

-          នៅជុំវិញទីតាំងខុនដូ ហ៊ុមព័ទ្ធទៅដោយតំបន់សេដ្ឋកិច្ចធំៗ និងសក្កានុពលខ្ពស់ ដែលមានដូចជា ផ្សារទំនើបអ៊ីអនម៉លសែនសុខ ផ្សារទំនើបគ្លូប៊ុលហៅស៍ ខេមបូឌា ផ្សារទំនើបម៉ាក្រូ, ដឹ ព្រឹមៀ សេនធ័រ សែនសុខ សាលារៀនល្បីៗ ក្លឹបវាយកូនហ្គោល ធនាធារជាតិ មជ្ឍមណ្ឌលពាណិជ្ជកម្ម ផ្សារសហគមន៍ The Green ផ្សារឃ្លាំងរំសេវ ទីតាំងសំខាន់ៗជាច្រើនទៀត។

ផែនទីជុំវិញគម្រោង Phnom Penh Galaxy Garden
ផែនទីជុំវិញគម្រោង Phnom Penh Galaxy Garden

ជាក់ស្តែង អ្វីដែលគួរឲ្យទុកចិត្តជាងនេះទៅទៀតនោះ ផ្អែកតាមសម្តីរបស់កញ្ញា យុំា ស្រីមាន ដែលជាអ្នកប្រចាំការផ្នែកលក់នៅគម្រោង Phnom Penh Galaxy Garden ផ្ទាល់បានឲ្យដឹងថា ខណៈអំឡុងពេលនេះ ក្នុងប្រទេសកម្ពុជាកំពុងតែជួបបញ្ហា ដោយវីរុស Covid-19 ដែលធ្វើឲ្យជំនួញរកស៊ី ក៏ដូចជាហាងជាច្រើនត្រូវបានផ្អាក និងមិនដំណើរការ ក៏ប៉ុន្តែសម្រាប់ខុនដូ Phnom Penh Galaxy Garden នេះវិញ បើទោះជាប្រទេសក្នុងស្ថានភាពបែបនេះក្តី ក៏នៅតែបន្តគម្រោងសាងសង់របស់ខ្លួន ដោយមិនមានការផ្អាកដំណើរការនោះទេ ដែលទាំងនេះបានបង្ហាញឲ្យឃើញពីភាពដ៏គួរឲ្យជឿទុកចិត្តមួយសម្រាប់អតិថិជន មកលើខុនដូ Phnom Penh Galaxy Garden នេះ។

កញ្ញា យុំា ស្រីមាន
កញ្ញា យុំា ស្រីមាន

ហើយកញ្ញាបានបន្ថែមទៀតថា ក្រុមហ៊ុន Jing Di Real Estate Group មិនត្រឹមតែជាក្រុមហ៊ុនដែលផ្តល់នូវខុនដូដ៏ប្រណិត ស៊ីវីល័យ និងជាទីទុកចិត្តប៉ុណ្ណោះទេ ក៏ប៉ុន្តែក្រុមហ៊ុននេះថែមទាំង បានចូលរួមក្នុងការងារសង្គមជាច្រើនគួរឲ្យសរសើរដូចជា ចូលរួមបរិច្ចាគថវិកាចំនួន ២០០០ដុល្លារសម្រាប់កាកក្របាទក្រហម ក៏ដូចជាធ្វើការងារសប្បរសធម៌ចុះចែកម៉ាស់ និងទឹកអាល់កុលហ្វ្រីដល់ប្រជាជន ក្នុងការរួមចំណែកថែរក្សារសុខភាព និងសុវត្ថិភាពផងដែរ។

សម្រាប់ព័ត៌មានលម្អិតទៅលើ ខុនដូ Phnom Penh Galaxy Garden សូមទំនាក់ទំនងតាមរយៈ៖ 070 570 568, 067 896789.

ទំនាក់ទំនងការិយាល័យលក់តាមរយៈអាស័យរដ្ឋាន ៖ ផ្លូវ ១៩៩២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ចង្ងាយ១គីឡូម៉ែត្រពីផ្សារទំនើប អ៊ីអនម៉លសែនសុខ)

ហ្វេសប៊ុកផេក៖ Phnom Penh Galaxy Garden

ខុនដូ Phnom Penh Galaxy Garden
ខុនដូ Phnom Penh Galaxy Garden
ខុនដូ Phnom Penh Galaxy Garden
ខុនដូ Phnom Penh Galaxy Garden
ខុនដូ Phnom Penh Galaxy Garden
ខុនដូ Phnom Penh Galaxy Garden
ខុនដូ Phnom Penh Galaxy Garden
ខុនដូ Phnom Penh Galaxy Garden
ប្រភេទ C1
ប្រភេទ C1
ប្រភេទ B1
ប្រភេទ B1
សកម្មភាពចែកម៉ាស់
សកម្មភាពចែកម៉ាស់
ទឹកប្រាក់បរិច្ចាគជូនកាកបាទក្រហម
ទឹកប្រាក់បរិច្ចាគជូនកាកបាទក្រហម
សកម្មភាពភ្ញៀវ
សកម្មភាពភ្ញៀវ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T