សមណាស់! Man Utd អាចនឹងដូរលេខមួយនេះឲ្យ Greenwood នៅពេលទិញបាន Sancho

//s4.kh1.co/4c/4c130072f87a30759190264e112ef30669dcde74.jpg
កីទ្បា

 ០៧-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Man Utd អាចនឹងឲ្យ Greenwood ពាក់លេខ១១នៅពេលទិញបាន Sancho

អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United អាចនឹងឲ្យលេខ៧ទៅកីឡាករ Jadon Sancho ប្រសិនបើក្លិបទិញបានតារាកំពុងឡើងកូដរូបនេះពី Borussia Dortmund នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ក្លិប Man Utd លេខ៧នេះគឺជាលេខសម្រាប់កីឡាករឆ្នើមបំផុត ពោលគឺជាលេខដែលអតីតតារាឆ្នើមរបស់ក្លិបធ្លាប់ពាក់ដូចជាកីឡាករ Cristiano Ronaldo, David Beckham, Eric Cantona និង George Best ជាដើម។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះមិនទាន់មានកីឡាករកំពូលណាម្នាក់អាចមកស្នងយកអាវលេខ៧នេះបានដល់កម្រិតកំពូលនៅឡើយទេ។ 

  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

ជាមួយគ្នានេះ Man Utd ក៏អាចនឹងដូរលេខឲ្យកីឡាករ Mason Greenwood ផងដែរ ដោយសារតែតារាវ័យ១៨ឆ្នាំរបង្ហាញទម្រង់លេងបានយ៉ាងល្អនៅក្នុងរដូវកាលនេះ ពោលគឺអាចរកបានរហូតដល់១៧គ្រាប់ឯណោះ។ Greenwood អាចនឹងប្តូរពីលេខ២៦ទៅពាក់លេខ១១វិញ ដែលជាលេខរបស់អតីតតារាឆ្នើម Ryan Giggs ដែលធ្លាប់ជួយឲ្យ Man Utd លើកពានបាន១៣គ្រឿង។

  កីឡាករ Mason Greenwood  និងលោក Ole Gunnar Solskjær
  កីឡាករ Mason Greenwood  និងលោក Ole Gunnar Solskjær
  តារាឆ្នើម Ryan Giggs
  តារាឆ្នើម Ryan Giggs

គួរបញ្ជាក់ដែរថាក្លិបដែលដឹកនាំដោយលោក Ole Gunnar Solskjær មួយនេះឲ្យតម្លៃខ្លាំងបំផុតទៅលើ អាវលេខ៧ និង លេខ១១ ពីព្រោះជាលេខដែលវីរបុរសរបស់ក្លិបធ្លាប់ពាក់ ដោយពួកគេបានជួយឲ្យ Man Utd មានមុខមានមាត់រហូតមកដល់សព្វថ្ងៃនេះ៕ 

  កីឡាករ Mason Greenwood 
  កីឡាករ Mason Greenwood 

ប្រភពexpress

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T