ព្រះអើយ​ Cris Horwang លេងមែនទែនហើយ កុំមើលស្ទាយ៍ដៃ លូកមិនញញើតបន្តិចសោះ

//s4.kh1.co/3f/3ffdd12965929dab7b41d215fe4c163384fe5f37.jpg
តារា & កម្សាន្ដ

 ០៧-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Cris Horwang ជាតារាសម្ដែងដែលមានភាពស៊ិចស៊ីខ្លាំងជាយូរមកហើយ ប៉ុន្តែសម្រាប់លើកនេះ នាងកាន់តែធ្វើឲ្យគេឈាមច្រមុះ ជាមួយរូបប៉ុន្មានសន្លឹកនេះហើយ បើបញ្ចេញស្ទើរតែអស់បែបនេះ។

ថៃ៖ ជាការពិតណាស់ សម្រាប់តារាសម្ដែងស្រី Cris Horwang គឺជាតារាដ៏ចំណាស់មួយរូប ដែលបានប្រឡូកក្នុងវិស័យភាពយន្តថៃជាច្រើនឆ្នាំមកហើយ ដោយក្នុងសមទ្ធផលការងាររបស់នាងនាពេលកន្លងមក គឺទទួលបានការគាំទ្រច្រើនពីទស្សនិកជន ពិសេសគឺទៅការសម្ដែងជាតួកាចឆ្នាស់បានយ៉ាងសាកសម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើក្រឡេកមើលលើរូបសម្រស់ក្នុងវ័យ ៣៩ ឆ្នាំរបស់នាងវិញ យើងឃើញថា តារាស្រីរូបនេះនៅតែមានសម្រស់ស្រស់ស្អាតគួរជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាផងដែរ ជាមួយនឹងការតុបតែងខ្លួនមិនចេះច្រំដែល និងមួយវិញទៀត នាងក៏ជាប់ឈ្មោះជាតារាស្រីដែល និយមលេងខ្លួនស៊ិចស៊ីខ្លាំងមិនណយ។

យ៉ាងណាមិញ ថ្មីៗក៏មិនខុសពីរាល់ដងដែរ ដែលតារាស្រីល្បីខាងស៊ិចស៊ី ស៊ីអារម្មណ៍គេឯងគ្រប់គ្នារូបនេះ បានបង្ហាញខ្លួនជាមួយនឹងរូបភាពក្ដៅសាច់ជាច្រើនសន្លឹក នៅលើគណនីអ៊ិនស្ដាក្រាមរបស់ ម៉ាកសម្លៀកបំពាក់មួយរបស់ថៃ Pony Stone ដែលក្នុងនោះ Cris Horwang បានសម្ញែងសាច់របស់ខ្លួនមួយទំហឹង យ៉ាងជឿជាក់ គ្មានក្រែងចិត្តអ្នកមើលបន្តិច ដែលគ្រប់រូបភាព គ្រប់ប្លង់ទាំងអស់របស់នាង ពិតជាស៊ិចស៊ីខ្លាំងមែនទែន។

តាមរយៈរូបភាពអស់ទាំងនោះ អ្នកគាំទ្រឃើញហើយ នាំគ្នាប្រហោងពោះគ្រប់គ្នា ព្រោះថាស្ទាយ៍ថតនីមួយៗរបស់តារាស្រីរូបនេះ គឺស្ទើរតែបញ្ចេញតំបន់សំខាន់អស់គ្មានសល់។ តែយ៉ាងណា សម្រាប់រូបភាពថ្មីនេះ Cris Horwang ក៏ទទួលបានការកោតសរសើរច្រើនមិនស្ទើរផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Cris Horwang
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T