ទោះមិនទាន់គិតដល់ថ្ងៃជ័យ តែ គីម ច័ន្ទបូរមី និងគូស្នេហ៍ មានក្ដីសុខខ្លាំង

//s4.kh1.co/05/050f7a9c6a04a8fd950afbb7eb043d516e4ef0cf.jpg
តារា & កម្សាន្ដ

 ០៧-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ពិតជាមានក្ដីសុខណាស់ បូរមី និងគូស្នេហ៍ ទៅលេងសមុទ្រលើកនេះ ពិតជាមិនឲ្យខាតទេ នាំគ្នាបង្ហាញភាពផ្អែមល្ហែម យ៉ាងស្វីតៗ បង្អួតដល់អ្នក Single ឲ្យច្រណែនមិនស្ទើរ។

ព្រះសីហនុ៖  ជាការពិតណាស់ បើទោះបីជាបច្ចុប្បន្ននេះ អតីត Freshie Girl និងជាតារាសម្ដែង គីម ច័ន្ទបូរមី មិនសូវលេចមុខក្នុងអាជីពសិល្បៈច្រើនដូចមុន ដោយសារនាងត្រូវទៅបន្តការសិក្សានៅក្រៅប្រទេស ប៉ុន្តែសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់នាង អ្នកគាំទ្រនៅតែតាមដាននៅលើបណ្ដាញសង្គមមិនដែលខានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសនោះគឺ ចំណងស្នេហ៍របស់នាង ជាមួយកម្លោះសង្ហា  ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពផ្អែមល្ហែម និងទទួលបាននូវក្តីសុខយ៉ាងពេញលេញពីគូស្នេហ៍ជាញឹកញាប់។ ជាក់ស្ដែង ថ្មីៗនេះ បូរមី និងគូស្នេហ៍ ទើបតែដឹកដៃគ្នាទៅលំហែកាយនៅតាមឆ្នេរមាត់សមុទ្រ បង្កើតរូបភាពអនុស្សាវរីយ៍ថ្មីៗ លើទឹកដីខេត្តព្រះសីហនុ មើលទៅពិតជាមានក្ដីសុខ បើទោះបីជាពួកគេនៅមិនទាន់មានដំណឹងនៃការរៀបការក៏ដោយ ប៉ុន្តែសម្រាប់ទង្វើនិងកាយវិការបស់គូនេះ ពិតជាស្វីតមិនឲ្យចាញ់គូស្នេហ៍ដទៃឡើយ។

តាមរយៈរូបភាព ដ៏ស្និទ្ធិស្នាលរវាងពួកគេទាំងពីរ ពិតជាធ្វើឲ្យមហាជនដែលជាអ្នកគាំទ្រជាច្រើន សប្បាយរីករាយ និងលួចច្រណែនសម្រាប់ជីវិតគូដ៏មានសុមង្គលរបស់តារារូបនេះជាហូរហែរ ពិសេសគេក៏កំពុងទន្ទឹមរង់ចាំស្ដាប់ដំណឹងល្អឆាប់ៗពីគូនេះផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

គីម ច័ន្ទបូរមី
គីម ច័ន្ទបូរមី
គីម ច័ន្ទបូរមី
គីម ច័ន្ទបូរមី
គីម ច័ន្ទបូរមី និង គូស្នេហ៍
គីម ច័ន្ទបូរមី និង គូស្នេហ៍
គីម ច័ន្ទបូរមី និង គូស្នេហ៍
គីម ច័ន្ទបូរមី និង គូស្នេហ៍
គីម ច័ន្ទបូរមី និង គូស្នេហ៍
គីម ច័ន្ទបូរមី និង គូស្នេហ៍
គីម ច័ន្ទបូរមី និង គូស្នេហ៍
គីម ច័ន្ទបូរមី និង គូស្នេហ៍
គីម ច័ន្ទបូរមី និង គូស្នេហ៍
គីម ច័ន្ទបូរមី និង គូស្នេហ៍
គីម ច័ន្ទបូរមី និង គូស្នេហ៍
គីម ច័ន្ទបូរមី និង គូស្នេហ៍
បូរមី (តារាសម្តែង)
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T