តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយ TBS បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសចិនបានចេញសេចក្តីព្រមាន​ទៅប្រទេសជប៉ុន ចំពោះវិធានការ​ចង់បិទកម្មវិធី TikTok របស់ក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងថា វានឹងធ្វើឱ្យ​ប៉ះពាល់​ដល់ទំនាក់ទំនងរវាងប្រទេសពីរ​​។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សមាជិកសភាមួយក្រុមនៅក្នុងគណបក្សប្រជាធិបតេយ្យសេរីរបស់ប្រទេសជប៉ុន បានសម្រេចចិត្តក្នុងការជំរុញ​ឱ្យរឹតត្បិតកម្មវិធី TikTok​ ​​ដោយសារ​បញ្ហាព្រួយបារម្មណ៍ចំពោះទិន្នន័យ​របស់អ្នកប្រើប្រាស់ អាចស្ថិតនៅក្រោមការគ្រប់គ្រងពីសំណាក់រដ្ឋាភិបាលចិន។

គួរជម្រាបផងដែរថា រហូតមកដល់ពេលនេះ គេនៅមិនទាន់ទទួលបានការឆ្លើយតបណាមួយ ពីក្រសួងការបរទេសជប៉ុន​នៅឡើយទេ។​ ហើយបើតាមអ្នកនាំពាក្យក៏បាន​ឱ្យដឹងថា ​រដ្ឋាភិបាលជប៉ុនមិនបាននិយាយថាខ្លួនកំពុងពិចារណាចំពោះវិធានការហាមឃាត់កម្មវិធី TikTok នោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ