សត្វបិសាចសមុទ្របុរាណ កាលពីរាប់លានឆ្នាំមុន ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រស្រាវជ្រាវឃើញ

//s4.kh1.co/7e/7e7a9f80507a416585c587e33a98bd57ad4277ae.jpg
បច្ចេកវិទ្យា

 ០៧-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ពួកគេក៏បានដឹងថា សត្វរាងចម្លែកនេះមានប្រវែង៦ម៉ែត្រ ហើយវាមានកវែងគួរកត់ឲ្យសម្គាល់ ដោយមានប្រវែងរហូតដល់៣ម៉ែត្រ គឺស្មើពាក់កណ្ដាលនៃប្រវែងខ្លួនទាំងមូល។

ស្វីស៖ អស់រយៈពេលជាងមួយរយឆ្នាំហើយ ផូស៊ីលនៃសត្វ Tanystropheus បានធ្វើឲ្យអ្នកវិទ្យាសាស្ត្រកើតក្ដីងឿងឆ្ងល់។ សត្វល្មូនចម្លែកស្រដៀងក្រពើសម័យបុរាណ ត្រូវបានគេលើកយកមកនិយាយដំបូងនៅក្នុងឆ្នាំ១៨៥២ និងត្រូវបានផ្គុំរូបរាងឡើងវិញក្នុង១៩៧៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកជំនាញផ្នែកសត្វបុរាណបានដឹងជាយូរមកហើយថា ប្រភេទសត្វនេះធ្លាប់រស់នៅក្នុងប្រទេសស្វីស ប្រហែល២៤២លានឆ្នាំមុន។ ពួកគេក៏បានដឹងថា សត្វរាងចម្លែកនេះមានប្រវែង៦ម៉ែត្រ ហើយវាមានកវែងគួរឲ្យកត់សម្គាល់ ដោយមានប្រវែងរហូតដល់៣ម៉ែត្រ គឺស្មើពាក់កណ្ដាលនៃប្រវែងខ្លួនទាំងមូល។

សត្វ Tanystropheus
សត្វ Tanystropheus
សត្វ Tanystropheus ដេញចាប់សត្វ ដោយដកកតម្រង់ទៅរកចំណី
សត្វ Tanystropheus ដេញចាប់សត្វ ដោយដកកតម្រង់ទៅរកចំណី

ប៉ុន្តែព័ត៌មានលម្អិតទាក់ទងនឹងសត្វ Tanystropheus នៅតែមិនទាន់ច្បាស់ ហើយត្រូវបានគេជជែកវែកញែកយ៉ាងខ្លាំង។ តើសត្វនេះរស់នៅលើគោកឬក្នុងទឹក? តើកូនរបស់វាមានរូបរាងដូចម្ដេច? តើពួកវាមានទំនាក់ទំនងយ៉ាងដូចម្ដេចជាមួយសត្វដែលនៅជុំវិញវា? គ្មាននរណាម្នាក់បានដឹង រហូតមកដល់ពេលនេះ។

ឆ្អឹងលលាដ៍ក្បាលបែបឌីជីថល
ឆ្អឹងលលាដ៍ក្បាលបែបឌីជីថល

តាមការស្រាវជ្រាវថ្មីបានបង្ហាញថា អ្នកវិទ្យាសាស្ត្របានប្រើម៉ាស៊ីនស៊ីធីស្កេន ដើម្បីជួយផ្គុំរូបរាងគ្រោងឆ្អឹងរបស់ផូស៊ីល ដែលអាចបញ្ជាក់ថា វាជាសត្វល្មូនរស់នៅក្នុងទឹក។ ការកែលម្អផូស៊ីលតាមបែបឌីជីថលបានបង្ហាញថា លលាដ៍ក្បាលរបស់សត្វ Tanystropheus មានរន្ធច្រមុះ មានលក្ខណៈដូចជាសត្វក្នុងទឹក។ ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញភស្ដុតាងដែលថា សត្វ Tanystropheus គឺជាប្រភេទពួនចាំស្ទាក់ប្រមាញ់ចំណីអាហារ ដែលទំនងជាប្រើកដ៏វែងរបស់វា ដើម្បីលៀនតម្រង់ទៅកាន់សត្វដែលជាចំណីរបស់វា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T